• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្តនិងក្រុងនានាឆ្លើយតបជាបន្ទាន់ចំពោះការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩

លោក Vu A Bang នុប្រធានគណៈកម្មាធិការប្រជាជនខេត្ត អនុប្រធានគណៈកម្មាធិការដឹកនាំការបង្ការទប់ស្កាត់ជំអឺកូវីដ-១៩ នៅខេត្ត Dien Bien បានជូនដំណឹងអំពីស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងតំបន់ (រូបថតៈ TTXVN)
 

នៅចំពោះមុខការវិវឌ្ឍន៍យ៉ាងស្មុគស្មាញនៃការរីករាលដាលជំងឺកូវីដ ១៩ នៅថ្ងៃទី ៤ ឧសភា តំបន់ជាច្រើនដូចជា Dien Bien, Ha Noi, Quang Tri, Quang Nam, Can Tho  និងតំបន់មួយចំនួនទៀត បន្តអនុវត្តន៍វិធានការឆ្លើយតបបន្ទាន់។

នុងនោះ សម្រាប់តំបន់ដែលកត់ត្រាករណី F1 និង F2 នៅតាមមូលដ្ឋាន គណៈកម្មាធិការដឹកនាំការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតខេត្តក្រុង កំពុងពិនិត្យជាបន្ទាន់និងធ្វើបញ្ជីឈ្មោះករណីទាំងនេះ ដើម្បីយកសំណាកធ្វើតេស្ត៍និងធ្វើចត្តាឡីស័កតាមបទប្បញ្ញត្តិ។ ជាពិសេសនៅតាមបណ្តាខេត្តជាប់ព្រំដែន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងនេះ អាជ្ញាធរមូលដ្ឋាននិងកម្លាំងមុខងារក្នុងមូលដ្ឋានបានពង្រឹងការត្រួតពិនិត្យនិងគ្រប់គ្រងព្រំដែន ក៏ដូចជារាំងស្កាត់ករណីឆ្លងដែនខុសច្បាប់នៅតាមផ្លូវលំ ដោយមានចំណាត់ការយ៉ាងតឹងរឹងសម្រាប់ករណីឆ្លងដែនខុសច្បាប់។

តំបន់ជាច្រើនក៏បានចេញសារទូរលេខ ដោយពង្រឹងវិធានការណ៍បន្ទាន់ក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ។ ក្នុងនោះ សកម្មភាពវប្បធម៌ កីឡាពិ ធីបុណ្យទាន ការប្រគុំតន្រ្តី ការសម្តែង ការតាំងពិព័រណ៍ សន្និបាត សន្និសីទ សិក្ខាសាលា ពិធីសាសនានិង ព្រឹត្តិការណ៍ផ្សេងៗទៀតដែលត្រូវផ្អាកជាបណ្តោះអាសន្ន។ រួមជាមួយនោះ ដំណើរការឡើងវិញក្រុមឃ្លាំមើលកូវីដ-១៩  ដែលប្រតិបត្តិការតាមស្រុកនិងក្រុងទាំងអស់ ក៏ដូចជា បង្កើតក្រុមការងារអន្តរក្រសួងដើម្បីត្រួតពិនិត្យការប្រើប្រាស់ពលករបរទេសនិងការងារបង្ការទប់ស្កាត់ជំងឺ កូវីដ - ១៩ នៅក្នុងសហគ្រាសដែលប្រើប្រាស់ពលករជាជនបរទេស៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

លោកស្រី Kaja Kallas បានសង្កត់ធ្ងន់ថា វៀតណាម និង EU ចែករំលែកទស្សនៈ និងផលប្រយោជន៍ជាច្រើនក្នុងការ​ជំរុញពហុភាគីនិយម រក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ គាំទ្រពាណិជ្ជកម្មសេរី ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ។

Top