នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញផ្តល់អនុសាសន៍ក្នុងពិធី
នាយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ខេត្ត Binh Duong បានរៀបចំពិធីរំលឹកខួបលើកទី ២០ នៃការអភិវឌ្ឍន៍។ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមនិងប្រគល់គ្រឿងឥស្សរិយយសឯករាជ្យថ្នាក់ទី១សម្រាប់ បក្ស ភាគ រដ្ឋអំណាចនិងប្រជាជនខេត្ត Binh Duong ផងដែរ។ ថ្លែងមតិនៅទីនេះ លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់និងជូនពរចំពោះរាល់សមិទ្ធិដ៏ធំធេងដែល បក្សភាគ រដ្ឋអំណាចនិងប្រជាជនខេត្ត Binh Duong ទទួលបានក្នុងរយៈពេល២០ឆ្នាំ កន្លងទៅ។ នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ខេត្ត Binh Duong ត្រូវដើរឈានមុខក្នុងការអនុវត្តការបញ្ជាណែនាំទូទៅរបស់រដ្ឋាភិបាលដោយយកប្រធានបទសម្រាប់ ឆ្នាំ ២០១៧ គឺ “ពង្រឹងការគោរពច្បាប់ លើកកំពស់ការទទួលខុសត្រូវ មានគំនិតច្នៃប្រឌិត អភិវឌ្ឍន៍ឆាប់រហ័សនិងនិរន្តរភាព”។នាយករដ្ឋមន្ត្រីមានបំណងថា ខេត្ត Binh Duong នឹងក្លាយទៅជាគំរូពិសេសមួយរបស់វៀតណាមក៏ដូចជាក្នុងសហគមន៍អាស៊ានទាំងមូល។ ដើម្បីអនុវត្តបានល្អនូវភារកិច្ចដែលបានដាក់ចេញនោះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញផ្តល់អនុសាសន៍ថា៖
“ខេត្ត Binh Duong ត្រូវអភិវឌ្ឍន៍ឲ្យបាននូវខឿនឧស្សាហកម្មឈានមុខ មានការផ្លាស់ប្តូរថ្មី ឈរលើមូលដ្ឋាននៃការច្នៃប្រឌិត បង្កើតកម្លាំងពលំប្រឡងប្រណាំងរវាងតំបន់នានាក៏ដូចជាក្នុងដំណើរការអភិវឌ្ឍន៍របស់ខេត្ត។ ជាពិសេស ពង្រីកតួនាទីដឹកនាំខឿនសេដ្ឋកិច្ចដោយឥតឈប់ឈរ ជម្រុញតំបន់ Nam Bo ខាងកើតនិយាយ ដោយឡែកនិងប្រទេសជាតិទាំងមូលនិយាយរួមធ្វើសមាហរណកម្មឲ្យកាន់តែស៊ីជម្រៅទៅក្នុងសង្វាក់ផលិតកម្មសកលលោកផងដែរ”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម