• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី ឡេ​ មិញហ៊ឹង ធ្វើការជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងហូជីមិញ

នា​ព្រឹកថ្ងៃទី១៣ ខែមិថុនា នៅទីក្រុងហូជីមិញ នាយករដ្ឋមន្ត្រីវៀតណាម លោក​ ឡេ​ មិញហ៊ឹង បានធ្វើការជាមួយគណអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងហូជីមិញ ស្តីពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងប៉ុន្មាន​ខែដើមឆ្នាំ២០២៦។

ទិដ្ឋភាពទូទៅនៃកិច្ច​ប្រជុំ។ រូបថត៖ VNA

ថ្លែងនៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី ឡេ​ មិញហ៊ឹង បានស្នើសុំឱ្យទីក្រុងពិនិត្យឡើងវិញនូវសេណារីយ៉ូកំណើន កំណត់សក្តានុពលនៃវិស័យនីមួយៗ ទាញ​យក​ជាអតិបរមាក្នុងប៉ុន្មាន​ខែដែលនៅសល់នៃឆ្នាំនេះ ជាពិសេសនៅក្នុងវិស័យដែលមានសក្តានុពលធំៗ ដូចជា៖ ផលិតកម្ម ឱសថ ឡូជីស្ទិក ហិរញ្ញវត្ថុ និងធនាគារ...។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យទីក្រុងហូជីមិញផ្តោតលើការបញ្ចេញ​ទុនវិនិយោគសាធារណៈ ពន្លឿនវឌ្ឍនភាពនៃគម្រោងសំខាន់ៗ អភិវឌ្ឍឧស្សាហកម្មយុទ្ធសាស្ត្រ និងបច្ចេកវិទ្យាខ្ពស់ ដោយផ្តោតលើការជំរុញកម្លាំងចលករសម្រាប់កំណើនថ្មីក្នុងវិស័យ​បញ្ញាសិប្បនិម្មិត (AI) ស៊ីមីកុងដុកទ័រ បច្ចេកវិទ្យាខ្ពស់ ឡូជីស្ទិក សេដ្ឋកិច្ចឌីជីថល និងថា​មពលបៃតង ដោយផ្អែកលើការពង្រឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ទាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យាធំៗ និងជំរុញការចាប់ផ្តើមអាជីពនវានុវត្តន៍។

លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ថ្លែងនៅក្នុង​កិច្ច​ប្រជុំ។ រូបថត៖ VNA

«ការបញ្ចេញទុនវិនិយោគសាធារណៈ ជាពិសេសគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ មាន ផលប៉ះពាល់យ៉ាងសំខាន់ទៅលើការដោះស្រាយការកកស្ទះចរាចរណ៍ ទឹកជំនន់ និងការបំពុលបរិស្ថាន... ទាំងនេះគឺជាឧបសគ្គដែលទីក្រុងធំៗដូចជាទីក្រុងហាណូយនិងទី​ក្រុងហូជីមិញ មិន​ទាន់ដោះស្រាយដល់​ឬសគល់បានទេ អស់​រយៈពេល​ជាច្រើរន​ឆ្នាំមក​ហើយ​។ តាមនោះ បាន​ប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន និងប៉ះពាល់ដោយផ្ទាល់ដល់បរិយាកាសប្រកួតប្រជែង និងការកៀរគរទុន​វិនិយោគរបស់ទីក្រុង។ ទាំងនេះគឺជាបញ្ហាដែលខ្ញុំចាត់ទុកថា ទីក្រុងត្រូវតែ​ផ្តោតសំខាន់លើការដោះស្រាយ​»​៕

តាម​ vovworld.vn/km-KH

កិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ានបង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគីនិងតំបន់

កិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ានបង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគីនិងតំបន់

ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមិថុនា នាយករដ្ឋមន្ត្រី វៀតណាម លោក ឡេ មិញហ៊ឹង បានអញ្ជើញដឹកនាំគណៈប្រតិភូវៀតណាមទៅចូលរួមកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន ដែលបានប្រារព្ធឡើងនៅទីក្រុងកាហ្សាន ប្រទេសរុស្ស៊ី។

Top