ថ្លែងនៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានស្នើសុំឱ្យទីក្រុងពិនិត្យឡើងវិញនូវសេណារីយ៉ូកំណើន កំណត់សក្តានុពលនៃវិស័យនីមួយៗ ទាញយកជាអតិបរមាក្នុងប៉ុន្មានខែដែលនៅសល់នៃឆ្នាំនេះ ជាពិសេសនៅក្នុងវិស័យដែលមានសក្តានុពលធំៗ ដូចជា៖ ផលិតកម្ម ឱសថ ឡូជីស្ទិក ហិរញ្ញវត្ថុ និងធនាគារ...។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យទីក្រុងហូជីមិញផ្តោតលើការបញ្ចេញទុនវិនិយោគសាធារណៈ ពន្លឿនវឌ្ឍនភាពនៃគម្រោងសំខាន់ៗ អភិវឌ្ឍឧស្សាហកម្មយុទ្ធសាស្ត្រ និងបច្ចេកវិទ្យាខ្ពស់ ដោយផ្តោតលើការជំរុញកម្លាំងចលករសម្រាប់កំណើនថ្មីក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI) ស៊ីមីកុងដុកទ័រ បច្ចេកវិទ្យាខ្ពស់ ឡូជីស្ទិក សេដ្ឋកិច្ចឌីជីថល និងថាមពលបៃតង ដោយផ្អែកលើការពង្រឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ទាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យាធំៗ និងជំរុញការចាប់ផ្តើមអាជីពនវានុវត្តន៍។
លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ថ្លែងនៅក្នុងកិច្ចប្រជុំ។ រូបថត៖ VNA
«ការបញ្ចេញទុនវិនិយោគសាធារណៈ ជាពិសេសគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ មាន ផលប៉ះពាល់យ៉ាងសំខាន់ទៅលើការដោះស្រាយការកកស្ទះចរាចរណ៍ ទឹកជំនន់ និងការបំពុលបរិស្ថាន... ទាំងនេះគឺជាឧបសគ្គដែលទីក្រុងធំៗដូចជាទីក្រុងហាណូយនិងទីក្រុងហូជីមិញ មិនទាន់ដោះស្រាយដល់ឬសគល់បានទេ អស់រយៈពេលជាច្រើរនឆ្នាំមកហើយ។ តាមនោះ បានប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន និងប៉ះពាល់ដោយផ្ទាល់ដល់បរិយាកាសប្រកួតប្រជែង និងការកៀរគរទុនវិនិយោគរបស់ទីក្រុង។ ទាំងនេះគឺជាបញ្ហាដែលខ្ញុំចាត់ទុកថា ទីក្រុងត្រូវតែផ្តោតសំខាន់លើការដោះស្រាយ»៕