• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខួបលើកទី៧៥ នៃការទូតវៀតណាម៖ មេរៀនបទពិសោធន៍និងទិសដៅនៅក្នុងយុគសម័យយុទ្ធសាស្ត្រថ្មី

ក្នុងឱកាសរំលឹកខួបលើកទី ៧៥ នៃការបង្កើតវិស័យការទូតវៀតណាម (១៩៤៥-២០២០) នាព្រឹកថ្ងៃទី ២៤ ខែសីហា នៅទីក្រុងហាណូយក្រសួងការបរទេសវៀតណាម បានបើកសិក្ខាសាលាវិទ្យាសាស្ត្រស្តីពី“ រយៈពេល ៧៥ ឆ្នាំនៃការទូតវៀតណាម៖ មេរៀនបទពិសោធន៍ និងទិសដៅនៅក្នុងយុគសម័យយុទ្ធសាស្ត្រថ្មី»។

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញថ្លែងមតិក្នុងសិក្ខាសាលានេះ


សិក្ខាសាលានេះមានគោលបំណងវាយតម្លៃយ៉ាងសត្យានុម័តចំពោះការរួមចំណែករបស់វិស័យនេះក្នុងបុព្វហេតុនៃការកសាងនិងការពារប្រទេសជាតិ ព្រមទាំងបន្តបូកសរុបនូវបទពិសោធនិងមេរៀននៃការទូត ក្នុងរយៈពេល ៧៥ ឆ្នាំកន្លងមក និងកសាងទិសដៅសម្រាប់ការអភិវឌ្ឍវិស័យការទូត ក្នុងបរិបទនៃយុទ្ធសាស្ត្រថ្មីរបស់ប្រទេសជាតិ ជាពិសេសគឺយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០៣០ និងទិសដៅដល់ឆ្នាំ ២០៤៥ ផងដែរ។

ថ្លែងក្នុងឱកាសបើកសិក្ខាសាលានោះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានអះអាងថា សមិទ្ធិផលនៃការទូតគឺជា“ ចំណុចភ្លឺ” នៅក្នុងសមិទ្ធិផលរួមទាំងអស់របស់ប្រទេសជាតិ ព្រមទាំងអះអាងពីភាពត្រឹមត្រូវនៃគោលមាគ៌ាកិច្ចការបរទេសដោយឯករាជ្យខ្លួនទីពឹងខ្លួនពីពិធកម្ម ពហុភាគីនិយម និងការធ្វើសមាហរណកម្មអន្តរជាតិរបស់​វៀតណាម ផងដែរ។ លោក Pham Binh Minh បានមានប្រសាសន៍ថា៖

“ ពីប្រទេសមួយដែលគ្មានឈ្មោះនៅលើផែនទីពិភពលោក រហូតមកដល់ពេលនេះវៀតណាមបានត្រៀមខ្លួនរួចជាស្រេច ដើម្បីដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំ និងចូលរួមចំណែកដោយមានការទទួលខុសត្រូវចំពោះកិច្ចការពិភពលោក ក្នុងឋានៈកាន់តែខ្ពស់ឡើងៗពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ ពីប្រទេសមួយដែលត្រូវបានឡោមព័ទ្ធនោះ ប៉ុន្តែឥឡូវនេះ វៀតណាមបានបង្កើតក្របខ័ណ្ឌទំនាក់ទំនងមានស្ថេរភាពនិងយូរអង្វែងជាមួយដៃគូយុទ្ធសាស្ត្រនិងដៃគូគ្រប់ជ្រុងជ្រោយចំនួន ៣០ ព្រមទាំងពង្រីកនិងធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងជាមួយប្រទេសដទៃទៀត ជាពិសេសគឺដៃគូដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រចំពោះការអភិវឌ្ឍសន្តិសុខរបស់ប្រទេសជាតិ ក៏ដូចជាបង្កើនផលប្រយោជន៍រួមក្នុងទំនាក់ទំនងរវាងវៀតណាមនិងប្រទេសដទៃទៀតផង។ វៀតណាមបានក្លាយជា តំណរសំខាន់ៗក្នុងបណ្តាញសេដ្ឋកិច្ចក្នុងតំបន់និងពិភពលោក ដោយបានចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសំខាន់ៗជាច្រើន ដោយហេតុនេះបង្កើតកម្លាំងចលករថ្មីក្នុងការអភិវឌ្ឍន៍ផងដែរ»៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top