• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខិតខំប្រឹងប្រែងសម្រេចបានកំណើន២ខ្ទង់ រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច

បន្តសម័យប្រជុំលើកទីមួយនៃរដ្ឋសភានីតិកាលទី១៦ នៅរសៀលថ្ងៃទី៩ ខែមេសា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានបង្ហាញរបាយការណ៍ស្តីពីការវាយតម្លៃបំពេញបន្ថែមនៃលទ្ធផលអនុវត្តន៍ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងថវិការដ្ឋឆ្នាំ២០២៥; ស្ថានភាពនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងថវិការដ្ឋក្នុងប៉ុន្មានខែដំបូងនៃឆ្នាំ២០២៦។

លោកនាយករដ្ឋមន្រ្តី ឡេ មិញហ៊ឹង បានតម្រូវឲ្យបង្រួបបង្រួមការត្រិះរិះ ការយល់ដឹង សេចក្តីប្រាថ្នា និងសកម្មភាព ដើម្បីសម្រេចបានគោលដៅកំណើនសេដ្ឋកិច្ចពីរខ្ទង់។ (រូបថត៖ VNA)

របាយការណ៍បង្ហាញថា នៅឆ្នាំ២០២៥ គោលដៅសេដ្ឋកិច្ចសង្គមសំខាន់ៗទាំង១៥/១៥ ត្រូវបានសម្រេចនិងសម្រេចលើសផែនការ។ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាពជាស្ថាពរ ហើយតុល្យភាពសេដ្ឋកិច្ចសំខាន់ៗត្រូវបានធានា។ ទំហំសេដ្ឋកិច្ចសម្រេចបាន ៥១៤ ពាន់លានដុល្លារអាមេរិក ជាប់ចំណាត់ថ្នាក់ទី៣២ នៅលើពិភពលោក ការវិនិយោគពីបរទេស ឈានដល់កំណត់ត្រា ២៧,៦ ពាន់លានដុល្លារអាមេរិក ហើយទទួលបានអតិរេកពាណិជ្ជកម្មជាង ២០ ពាន់លានដុល្លារអាមេរិក។ ទាក់ទងនឹងភារកិច្ច និងដំណោះស្រាយសំខាន់ៗសម្រាប់រយៈពេលនៅសេសសល់ក្នុងឆ្នាំនេះ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានបញ្ជាក់យ៉ាងច្បាស់ថា៖

"បង្រួបបង្រួមការត្រិះរិះ ការយល់ដឹង សេចក្តីប្រាថ្នា និងសកម្មភាព ដើម្បីសម្រេចបានគោលដៅកំណើនសេដ្ឋកិច្ចពីរខ្ទង់។ លើកកម្ពស់កំណើន ដោយភ្ជាប់នឹងការរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ កៀរគរនិងប្រើប្រាស់ធនធានទាំងអស់ប្រកបដោយប្រសិទ្ធភាពសម្រាប់ការអភិវឌ្ឍ។ ទាក់ទងនឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ត្រូវធានាតុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ច។ តាមដានយ៉ាងដិតដល់នូវស្ថានភាពក្នុងស្រុក និងអន្តរជាតិ ម្ចាស់ការព្យាករណ៍និងមានការឆ្លើយតបដោយគោលនយោបាយ ឲ្យទាន់ពេលវេលានិងបត់បែន។ ប្ដេជ្ញាចិត្តមិនបណ្ដោយឲ្យកើតមានអស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងវិបត្តិសេដ្ឋកិច្ចក្នុងគ្រប់កាលៈទេសៈទាំងអស់។ យកការវិនិយោគសាធារណៈដើម្បីដឹកនាំការវិនិយោគសង្គមទាំងមូល។ ជំរុញការនាំចេញ និងធ្វើពិពិធកម្មទីផ្សារ ផលិតផល និងខ្សែសង្វាក់ផ្គត់ផ្គង់។ ធ្វើអាជីវកម្មទីផ្សារប្រពៃណីប្រកបដោយប្រសិទ្ធភាព។ ជំរុញការរៀបចំរចនាសម្ព័ន្ធឡើងវិញនៃបណ្ដាវិស័យ ផ្នែក អភិវឌ្ឍន៍សមាសភាគសេដ្ឋកិច្ច និងគំរូសេដ្ឋកិច្ចថ្មីៗ។ ខិតខំប្រឹងប្រែងទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ២៥ លាននាក់នៅឆ្នាំ ២០២៦”៕

តាម vovworld.vn/km-KH

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាល និងគណៈអចិន្ត្រៃយ៍នៃ​គណៈកម្មាធិការបក្សរដ្ឋាភិបាល

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាល និងគណៈអចិន្ត្រៃយ៍នៃ​គណៈកម្មាធិការបក្សរដ្ឋាភិបាល

នាព្រឹកថ្ងៃទី ៩ ខែមេសា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាល និងគណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការបក្សរដ្ឋាភិបាល។

Top