នារសៀលថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម បានរៀបចំសន្និសីទកាសែត ស្តីពីស្ថានភាពបំពុលដោយគ្រាប់បែកមីន និងការងារជំនះពុះពារ លើផលវិបាកដោយគ្រាប់បែកមីន ក្រោយសង្គ្រាមនៅវៀតណាម។ នេះជាសកម្មភាពឆ្ពោះ ទៅរំលឹកទិវាពិភពលោក បង្ការប្រឆាំងគ្រាប់បែកមីន (ថ្ងៃទី៤ ខែមេសា)។
ទិដ្ឋភាពនៃសន្និសីទកាសែត (រូបថតៈ Phúc Hằng/TTXVN)
វៀតណាមជាប្រទេសមួយត្រូវរងផលប៉ះពាល់ ដោយគ្រាប់បែកមីនខ្លាំងបំផុតលើពិភពលោក។ ពោលគឺ ចំនួនសំណល់គ្រាប់បែកមីននៅសល់ពីសង្គ្រាម គឺប្រ មាណ៨០០ពាន់តោន ដែលរងការបំពុលជាង២០%នៃផ្ទៃដីទូទាំងប្រទេស។ ហើយចំនួនគ្រាប់បែកមីន មិនទាន់ផ្ទុះស្ថិតរាយប៉ាយ នៅខេត្តក្រុងជាច្រើន ក្នុងនោះប្រមូលផ្តុំ នៅបណ្តាខេត្តភាគកណ្តាល។ នាប៉ុន្មានឆ្នាំកន្លងទៅបក្សនិងរដ្ឋវៀតណាម បានកំណត់ច្បាស់ ភារកិច្ចចម្បងនិងជាភារកិច្ចប្រចាំគឺជំនះពុះពារលើផលវិបាកដោយគ្រាប់បែកមីនក្រោយសង្គ្រាម។ ជាពិសេស ការងារជួយឧបត្ថម្ភជនរងគ្រោះ ដោយប់បែកមីននាពេលកន្លងទៅគឺទទួល បានលទ្ធផលគួរឲ្យកត់សម្គាល់ផងដែរ។ លោក To Duc អនុប្រធាន នាយកដ្ឋានគាំពារសង្គម (ក្រសួងការងារយុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម) បានឲ្យដឹងថា៖
“ជារៀងរាល់ឆ្នាំ ក្រសួងការងារយុទ្ធជនពិការ និងសង្គមកិច្ចវៀតណាមបានចេញឯកសារណែនាំឲ្យតំបន់នានា អនុវត្តនូវសកម្មភាព ជួយឧបត្ថម្ភជនរងគ្រោះដោយគ្រាប់បែកមីន។ ក្នុងនោះ ផ្តោតសំខាន់លើការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងបង្កើតការងារធ្វើសម្រាប់ជនរងគ្រោះ ដូចជាជួយឧបត្ថម្ភរូបសណ្ឋានចិញ្ចឹមគោចិញ្ចឹមជ្រូក ដាំផ្សិត និងអនុវត្តសេវាកម្មអាជីវកម្មមួយចំនួនដែលសមស្របទៅនឹងសុខភាពរបស់ជនរងគ្រោះ ក៏ដូចជាសមស្របទៅនឹងតម្រូវការទីផ្សារផងដែរ”។
តាមគម្រោង ពិធីរំលឹកអនុស្សាវរីយ៍ទិវាពិភពលោក បង្ការប្រឆាំងគ្រាប់បែកមីន នឹងបានប្រារព្ធនាព្រឹកថ្ងៃទី៤មេសា។ ក្រៅពីនេះ កម្មវិធីជួបប្រាស្រ័យ “ធ្វើដំណើរដើម្បីអនាគតភ្លឺស្វាង” ដោយសមាគមន៍ជួយឧបត្ថម្ភជនរងគ្រោះដោយគ្រាប់បែកមីនវៀតណាមរៀបចំនាយប់ថ្ងៃទី៤មេសា នៅទីក្រុងហាណូយ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម