ព័ត៌មាន

ខិតខំប្រឹងប្រែងជំនះពុះពារផលវិបាកដោយគ្រាប់បែកមីនក្រោយសង្គ្រាមនៅវៀតណាម

នារសៀលថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ក្រសួង​ការងារ យុទ្ធជនពិការនិង​សង្គម​កិច្ចវៀត​ណាម បានរៀបចំ​សន្និសីទ​កាសែត ស្តីពីស្ថានភាព​បំពុល​ដោយគ្រាប់​បែកមីន ​និងការងារ​ជំនះពុះពារ លើផល​វិបាក​​ដោយ​គ្រាប់បែកមី​ន​ ក្រោយ​សង្គ្រាមនៅ​វៀតណាម។ នេះ​ជា​សកម្មភាព​​ឆ្ពោះ ទៅរំលឹក​ទិវាពិភពលោក បង្ការ​ប្រ​ឆាំងគ្រាប់​​បែកមីន (ថ្ងៃទី៤ ខែមេសា)។  
 


ទិដ្ឋភាពនៃសន្និសីទកាសែត (រូបថតៈ Phúc Hằng/TTXVN)

 
វៀតណាមជាប្រទេស​មួយត្រូវរងផលប៉ះពាល់ ដោយគ្រាប់បែកមីនខ្លាំងបំផុត​លើ​ពិភពលោក។ ពោលគឺ ចំនួន​សំណល់​គ្រាប់បែកមីននៅសល់ពីសង្គ្រាម គឺប្រ មាណ៨០០ពាន់តោន ដែលរងការបំពុលជាង២០%នៃផ្ទៃ​ដីទូទាំង​ប្រទេស។ ហើយ​ចំនួនគ្រាប់បែកមីន មិនទាន់ផ្ទុះស្ថិតរាយប៉ាយ នៅខេត្តក្រុងជាច្រើន ក្នុងនោះ​ប្រមូល​ផ្តុំ នៅបណ្តា​ខេត្តភាគកណ្តាល។ នាប៉ុន្មានឆ្នាំកន្លងទៅ​បក្ស​និង​រដ្ឋ​វៀត​​ណាម បានកំណត់ច្បាស់ ភារកិច្ច​ចម្បង​និង​​ជាភារកិច្ច​ប្រចាំ​គឺជំនះពុះពារ​លើផល​វិបាក​ដោយគ្រាប់បែកមីន​ក្រោយសង្គ្រាម។ ជាពិសេស ការងារជួយ​ឧបត្ថម្ភ​​ជនរង​គ្រោះ ដោយ​ប់បែកមីននា​ពេលកន្លងទៅគឺទទួល បាន​លទ្ធផល​គួរឲ្យកត់​សម្គាល់​​ផង​ដែរ។ លោក To Duc អនុប្រធាន នាយកដ្ឋានគាំពារសង្គម (ក្រសួងការងារ​យុទ្ធជនពិការ និង​សង្គមកិច្ចវៀតណាម) បាន​ឲ្យដឹងថា៖
 
“ជារៀងរា​ល់ឆ្នាំ​ ក្រសួងការងារយុទ្ធជនពិការ និងសង្គមកិច្ចវៀតណាមបាន​ចេញឯកសារណែនាំឲ្យតំបន់នានា អនុវត្តនូ​វសកម្មភាព ជួយឧបត្ថម្ភជនរងគ្រោះ​ដោយគ្រាប់បែកមីន។ ក្នុងនោះ ផ្តោត​សំខាន់​លើការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​និង​​បង្កើតការងារធ្វើសម្រាប់ជនរងគ្រោះ ដូចជាជួយ​ឧបត្ថម្ភរូប​សណ្ឋាន​ចិញ្ចឹម​គោ​ចិញ្ចឹមជ្រូក ដាំផ្សិត និងអនុវត្ត​សេវាកម្មអាជីវកម្ម​មួយចំនួន​ដែល​សមស្រប​ទៅ​នឹង​សុខភាពរបស់​ជនរងគ្រោះ ក៏ដូចជា​សម​ស្របទៅ​នឹងតម្រូវ​ការទីផ្សារផង​ដែរ”។
 
តាមគម្រោង ពិធីរំលឹកអនុស្សាវរីយ៍ទិវាពិភពលោក បង្ការប្រឆាំងគ្រាប់បែកមីន​ ​នឹង​បាន​ប្រារព្ធនាព្រឹកថ្ងៃទី៤មេសា។ ក្រៅពី​នេះ កម្មវិធី​ជួបប្រាស្រ័យ​ “ធ្វើដំណើរ​ដើម្បី​អនាគត​ភ្លឺស្វាង” ដោយសមាគមន៍​ជួយឧបត្ថម្ភជន​រងគ្រោះ​ដោយគ្រាប់​បែក​មីន​វៀតណាម​រៀបចំនាយប់​ថ្ងៃទី៤មេសា នៅទីក្រុងហាណូយ​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 


top