• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមសិស្សវៀតណាមសម្រេចបានស្នាដៃខ្ពស់នៅអូឡាំពិកអំពីគំនិតផ្តួចផ្តើមនិងច្នៃ ប្រឌិតអន្តរជាតិ

ក្រុមសិស្សវៀតណាមដែលចូលរួមអូឡាំពិកអំពីគំនិតផ្តួចផ្តើម និងច្នៃប្រឌិតអន្តរជាតិ (WICO) ឆ្នាំ២០១៨បានសម្រេចបានស្នាដៃខ្ពស់ ក្នុងនោះមានក្រុមសិស្សចំនួន ៣ ទទួលបានមេដាយមាស និងក្រុមចំនួន ១ ទទួលបានមេដាយប្រាក់។

 ក្រុមសិស្សវៀតណាមទទួលបានស្នាដៃខ្ពស់ដោយឈ្នះបានមេដាយមាសចំនួន៣គ្រឿងនិង មេដាយប្រាក់ចំនួន១នៅអូឡាំពិកអំពីគំនិតផ្តួចផ្តើមនិងច្នៃប្រឌិតអន្តរជាតិ

នេះគឺជាការប្រឡងអំពីគំនិតផ្តួចផ្តើម និងច្នៃប្រឌិតយ៉ាងជាក់ស្តែងដែលត្រូវបានលើកឡើងនិងអភិវឌ្ឍន៍ដោយក្រុមសិស្សថ្នាក់វិទ្យាល័យ។ WICO បានប្រព្រឹត្តទៅប្រចាំឆ្នាំដែលរៀបចំឡើងដោយសមាគមគំនិតផ្តួចផ្តើម និងច្នៃប្រឌិតអន្តរជាតិនៃមហាវិទ្យាល័យសេអ៊ូល និងរដ្ឋសភាកូរ៉េខាងត្បូងដែលជាប្រទេសផ្តល់ជំនួយឧបត្ថម្ភ។ ក្រុមសិស្សវៀតណាមចូលរួម WICO ឆ្នាំ២០១៨ រួមមានសិស្សចំនួន ១៦នាក់ ក្នុងវិស័យស្រាវជ្រាវផ្សេងៗគ្នា។ ប្រធានបទរបស់ក្រុមវៀតណាមមានលក្ខណៈអនុវត្តយ៉ាងខ្ពស់ដោយផ្តោតទៅលើវិស័យវិទ្យាសាស្ត្រនិងការពារបរិស្ថាន រួមទាំងជាបញ្ហាដែលត្រូវបានសង្គមនិងមជ្ឈដ្ឋានវិទ្យាសាស្ត្រយកចិត្តទុកដាក់ ក៏ដូចជាត្រូវបានគណៈមេប្រយោគអន្តរជាតិ​វាយតម្លៃខ្ពស់ផងដែរ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងពីថ្ងៃទី ១ ដល់ទី ៥ ខែសីហា ឆ្នាំ២០១៨ ដោយមានការចូលរួមរបស់សិស្សសរុបចំនួន១១០០នាក់មកពីប្រទេសចំនួន ៣០៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

ក្រសួងអប់រំនិងបណ្តុះបណ្តាលបានប្រកាសនាថ្ងៃទី១១ ឧសភា ថា សិស្សទាំង ៨ នាក់ក្នុងក្រុមជម្រើសជាតិវៀតណាម ចូលរួមប្រកួតកីឡាអូឡាំពិកអាស៊ីឆ្នាំ ២០២៥ (APhO) ដែលប្រព្រឹត្តទៅ នៅប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ពីថ្ងៃទី ៤ ដល់ ១២ ឧសភា សុទ្ធតែទទួលបានមេដាយ។ ក្នុងនោះមេដាយមាស៣ចំនួន ៣ គ្រឿង មេដាយប្រាក់៣ចំនួន ៣គ្រឿង មេដាយសំរឹទ្ធចំនួន ២ គ្រឿង។

Top