• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមមិត្តភក្តិអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ខិតខំរួមជាមួយអន្តរជាតិឆ្លើយតបនឹងបញ្ហាប្រឈមសមុទ្រនិងមហាសាគរ

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានសង្កត់ធ្ងន់ថា ក្នុងបរិបទដែល សហគមន៍អន្តរជាតិកំពុងប្រឈមមុខនឹងបញ្ហារួមជាច្រើននៅសមុទ្រ និងមហាសាគរ នោះ ក្រុមមិត្តភក្តិ UNCLOS នឹងបន្តអភិវឌ្ឍ និងរួមចំណែកបន្ថែមទៀតដល់កិច្ចខិតខំ ប្រឹងប្រែងរួមរបស់អន្តរជាតិ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ។
  ទិដ្ឋភាពនៅពិធី។ (រូបថត៖ VOV)  
 

នាថ្ងៃទី ១៤ មិថុនា នៅទីស្នាក់ការស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការ សហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានប្រព្រឹត្តទៅពិធីជប់លៀង សម្រាប់ប្រទេសជាសមាជិកនៃក្រុមមិត្តភក្តិអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់ សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ក្នុងឱកាសខួបលើកទី៤០ នៃការផ្តល់សច្ចាប័នលើ UNCLOS។ ពិធីនេះក៏បានប្រព្រឹត្តទៅក្នុងឱកាសគម្រប់ខួប ១ឆ្នាំនៃការបង្កើតក្រុម ផងដែរ (៣០ មិថុនា ២០២១ - ៣០ មិថុនា ២០២២)។

ក្នុងសុន្ទរកថាស្វាគមន៍ តាងនាមឲ្យប្រទេសស្ថាបនិកទាំង ១២ នៃក្រុមនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅ អង្គការសហប្រជាជាតិបានថ្លែងអំណរគុណចំពោះប្រទេសសមាជិកដែលបានគាំទ្រ និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពរួម ហើយបញ្ជាក់ថា ការចូលរួមនេះតំណាងឲ្យ ការសន្យារួម នៃប្រទេសនានាចំពោះគោលដៅនៃការបង្កើតក្រុម ពោលគឺដើម្បីលើក ត្រដែត UNCLOS ឆ្នាំ ១៩៨២ ដែលត្រូវបានគេចាត់ទុកថា ជា "រដ្ឋធម្មនុញ្ញនៃមហា សាគរ"។ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានសង្កត់ធ្ងន់ថា ក្នុងបរិបទដែល សហគមន៍អន្តរជាតិកំពុងប្រឈមមុខនឹងបញ្ហារួមជាច្រើននៅសមុទ្រ និងមហាសាគរ នោះ ក្រុមមិត្តភក្តិ UNCLOS នឹងបន្តអភិវឌ្ឍ និងរួមចំណែកបន្ថែមទៀតដល់កិច្ចខិតខំ ប្រឹងប្រែងរួមរបស់អន្តរជាតិ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ។

អញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ លោកស្រី Vanessa Frazier ឯកអគ្គរដ្ឋទូត និងជាប្រធានស្ថានបេសកកម្មម៉ាល់ត៍ប្រចាំអង្គការសហប្រជាជាតិ ប្រធានសន្និសីទ UNCLOS លើកទី ៣២ បានបញ្ជាក់ថា UNCLOS គឺជាឯកសារគ្រប់ជ្រុងជ្រោយដែល គ្រប់គ្រងសកម្មភាពទាំងងស់នៅសមុទ្រ និងមហាសាគរ។ លោកស្រី Frazier ជឿជាក់ ថា ក្រុមមិត្តភក្តិ UNCLOS នឹងបង្កើតវេទិកា បើកចំហ និងមិត្តភាពសម្រាប់ប្រទេសនានា ដើម្បីផ្លាស់ប្តូរអំពីបញ្ហាសមុទ្រ និងមហាសាគរ តាមនោះរួមចំណែកដល់ការអនុវត្ត UNCLOS យ៉ាងពេញលេញ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top