ការសាកល្បងមីស៊ីលមួយនៅទីកន្លែងសម្ងាត់របស់កូរ៉េខាងជើង (រូបថត៖AFP/TTXVN)
រួមជាមួយការថ្កោលទោស នាថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៦ ក្រុមប្រឹក្សាសន្តិសុខអ.ស.បក៏បានដាស់តឿនព្យុងយ៉ាងបញ្ឈប់ អំពើដែលអាចធ្វើឲ្យភាពតានតឹងកើនឡើងនៅឧបទ្វីបកូរ៉េ។ ក្នុងសេចក្ដីថ្លែងការណ៍ដែលបានចេញផ្សាយ បន្ទាប់ពីកិច្ចប្រជុំបន្ទាន់អំពីបញ្ហាកូរ៉េ ក្រុមប្រឹក្សាសន្តិសុខបានសង្កត់ធ្ងន់ថា ការបាញ់បង្ហោះកាំជ្រួចមីស៊ីលទាំងអស់ គឺមិនអាចទទួលយកបានឡើយដោយសារវារំលោភទៅលើសេចក្ដីសំរេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ ហើយបង្កឡើងការគំរាមកំហែងទៅលើសន្តិសុខនៅក្នុងតំបន់និងពិភពលោក។ អ្នកនាំពាក្យរបស់អគ្គលេខាធិការ អ.ស.ប លោក Stephane Dujarric បានសង្កត់ធ្ងន់ថា ស្ថានភាពនៅឧបទ្វីបកូរ៉េ ដែលរួមមានការបាញ់បង្ហោះមីស៊ីលនាពេលថ្មីៗនេះ គឺគួរឲ្យព្រួយបារម្ភយ៉ាង ខ្លាំង។ ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត ក្រោយពីវិភាគតាមរូបភាពផ្កាយរណបពីតំបន់សាកល្បងមីស៊ីល Punggye-ri របស់កូរ៉េខាងជើង វិទ្យាស្ថានអាមេរិក-កូរ៉េចំណុះមហាវិទ្យាល័យ Johns Hopkins ប្រទេសអាមេរិកនាថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៦បានចាត់ទុកថាព្យុងយ៉ាងអាចអនុវត្តន៍ ការសាកល្បងនុយក្លេអ៊ែរថ្មីនៅពេលគ្រប់ខណៈពេល៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម