• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមិញបន្តផ្លាស់ប្តូរថ្មីនិងលើកកំពស់គុណភាពសកម្មភាព


ក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមិញបន្តផ្លាស់ប្តូរថ្មីនិងលើកកំពស់គុណភាពសកម្មភាព

នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦​ សម័យប្រជុំលើកទី២១ ក្រុមប្រឹក្សាប្រជាជន​ទិក្រុង​ហូជីមិញ នីតិកាល​ទី​៧ បានដំណើរកិច្ច​ប្រជុំបិទបញ្ចប់។ អញ្ជើញចូលរួមកិច្ច​ប្រជុំនេះ​មានលេខាធិការ​គណៈកម្មាធិការ​បក្ស​ទីក្រុង​ហូជីមិញ​ លោក Dinh La Thang អនុប្រធានរដ្ឋសភា លោក Do Ba Ty ។ នៅទី​នេះ អង្គសន្និសីទ​បាន​ស្ដាប់​របាយការណ៍​បូកសរុបសកម្មភាព នៃក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមិញ នីតិកាលទី៨ គណៈកម្មាធិការ​ប្រជាជន​ទីក្រុង​ជូនដំណឹង អំពីការងារបញ្ជាណែនាំ និងការអនុវត្តផែនការសេដ្ឋ​កិច្ច-វប្បធម៌​និង​សង្គម​កិច្ច របស់ទីក្រុង ក្នុងដំណាក់កាល ពីឆ្នាំ ២០១១ដល់ឆ្នាំ ២០១៥ គណៈ​កម្មាធិការ​រណសិរ្ស​មាតុភូមិ​វៀត​ណាម​ទីក្រុងជូនដំណឹង អំពីការកសាងរដ្ឋអំណាច អាណត្តិ ២០១១-២០១៦។

​ថ្លែងមតិនៅទីនេះ លេខាធិការគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក​ Dinh La Thang បានចាត់ទុក​ថា៖ ក្រោយ​រយៈពេល​៥ឆ្នាំធ្វើសកម្មភាព ក្រុមប្រឹក្សា​ប្រជាជន​ទីក្រុង នីតិកាលទី​៨ បាន​សម្រេច​ភារកិច្ចនានា​ប្រកប​ដោយ​ល្អប្រសើ​រ​មានការផ្លាស់ប្តូរថ្មីច្រើននិងសកម្ម។ លោក Dinh La Thang ក៏​បានស្នើអោយក្រុម​ប្រឹក្សា​ប្រជាជន​ទីក្រុង​ត្រូវបន្តផ្លាស់ប្តូរថ្មី និងធ្វើសកម្មភាពតាមទិសសមស្រប ជា​មួយទ្រង់ទ្រាយ និងលក្ខណះ​របស់​ទីក្រុង​ លើកកំពស់គុណភាពសកម្មភាពថែម​ទៀត៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top