• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមប្រឹក្សាប្រជាជនត្រូវផ្លាស់ប្តូរថ្មីនូវសកម្មភាពតាមទិសដៅលើកកម្ពស់ប្រជាធិបតេយ្យកាន់តែបើកចំហ និងតម្លាភាពជាង

នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ នៅខេត្ត Phu Tho ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញចូលរួមសម័យបើកកិច្ចប្រជុំលើកទី ៤ នៃក្រុមប្រឹក្សាប្រជាជនខេត្ត Phu Tho នីតិកាលទី ១៩ អាណត្តិ ២០២១-២០២៦។
  ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញថ្លែងមតិនៅសម័យប្រជុំ (រូបថត៖ Doan Tan/TTXVN)  

ថ្លែងមតិដឹកនាំសម័យប្រជុំនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើថា នាពេលខាងមុខ គណៈកម្មាធិការបក្សខេត្ត Phu Tho នឹងបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ១៣ របស់បក្ស; បន្តសុក្រិតរបបនយោបាយ ទាក់ទាញការវិនិយោគទាំងក្នុងនិងក្រៅបរទេស និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ។ ទន្ទឹមនឹងនោះ យកចិត្តទុកដាក់លើការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយសមកាលកម្ម អភិវឌ្ឍន៍វប្បធម៌-សង្គម ក្នុងទិសដៅការពារបរិស្ថាន។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើថា៖ “គណៈកម្មាធិការបក្ស អាជ្ញាធរគ្រប់ជាន់ថ្នាក់   អ្នកបោះឆ្នោត និងប្រជាពលរដ្ឋក្នុងខេត្ត ត្រូវបន្តស្វែងយល់ឱ្យបានពេញលេញ និងស៊ីជម្រៅអំពីគោលជំហរ តួនាទី មុខងារ ភារកិច្ច និងអំណាចរបស់ក្រុមប្រឹក្សាប្រជាជន។ ក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ ក៏ត្រូវផ្លាស់ប្តូរនូវខ្លឹមសារ និងរបៀបប្រតិបត្តិការជាប្រចាំ ក្នុងទិសដៅលើកកម្ពស់ប្រជាធិបតេយ្យ កាន់តែបើកចំហ និងតម្លាភាពជាង ខិតទៅជិតប្រជាពលរដ្ឋ ពង្រឹងនីតិរដ្ឋ ប្រកប ដោយប្រសិទ្ធភាព។  ផ្លាស់ប្តូរជាប្រចាំរបៀបរបបប្រតិបត្តិការ  បន្តពិនិត្យនិងណែនាំដល់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីកែលម្អប្រព័ន្ធច្បាប់ស្តីពីការរៀបចំ និងប្រតិបត្តិការរបស់ក្រុមប្រឹក្សាប្រជាជន ធ្វើយ៉ាងម៉េចដើម្បីបង្ហាញច្បាស់នូវបាវចនាថា “ឆន្ទៈរបស់បក្ស ស្របតាមចិត្តគំនិតរបស់ប្រជាជន” និងជាកន្លែងផ្ទៀងផ្ទាត់ការអនុវត្តច្បាប់របស់ភ្នាក់ងាររដ្ឋ អង្គការសេដ្ឋកិច្ច អង្គការនយោបាយសង្គម កងកម្លាំងប្រដាប់អាវុធ និងរបស់ប្រជាពលរដ្ឋមូលដ្ឋាន”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top