• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រសួងការបរទេសវៀតណាមរៀបចំពិធីជួបជុំជាមួយឯកអគ្គរដ្ឋទូតស្ត្រី និងភរិយាឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសប្រចាំវៀតណាម

បណ្ដាតំណាងអញ្ជើញចូលរួមពិធីជួបជុំនេះ។ (រូបថត៖ qdnd.vn)
 

នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ នៅទីក្រុងហាណូយ ក្រសួងការបរទេសវៀតណាម បានរៀបចំពិធីជួបជុំរំលឹកខួបទិវានារីអន្តរជាតិ ទី៨ មីនា ជាមួយឯកអគ្គរដ្ឋទូត/ប្រធាន តំណាងជាស្ត្រីប្រចាំទីក្រុងហាណូយ ព្រមទាំងភរិយាឯកអគ្គរដ្ឋទូត និងភរិយាថ្នាក់ ដឹកនាំក្រសួងការបរទេស ផងដែរ។

ថ្លែងនៅពិធីនេះ អនុរដ្ឋមន្រ្តីការបរទេស លោក Nguyen Quoc Dung បានផ្ញើរ អំណរជូនពរដ៏ល្អប្រសើរបំផុតជូនដល់បណ្ដាឯកអគ្គរដ្ឋទូត/ប្រធានតំណាងជាស្ត្រីប្រចាំទីក្រុងហាណូយ ក៏ដូចជាភរិយាឯកអគ្គរដ្ឋទូត និងភរិយាថ្នាក់ដឹកនាំក្រសួងការបរ ទេស។ លោកអនុរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះរាល់ការរួមវិភាគទានរបស់ឯកអគ្គ រដ្ឋទូតជាស្ត្រីនិងភរិយាទាំងអស់សម្រាប់សកម្មភាពការទូត។ លោកបានបញ្ជាក់ថា ការជំរុញសមភាពយេនឌ័រនិងការប្រគល់សិទ្ធិជូននារី គឺជាអាទិភាពដ៏ឥតងាករេរបស់ រដ្ឋវៀតណាម ដើម្បីការអភិវឌ្ឍប្រកបដោយបរិយាប័ន្ននិងចីរភាព។ ក្នុងសកម្មភាពការ ទូតរបស់ វៀតណាម កម្មាភិបាលជាស្ត្រីកំពុងបង្ហាញតួនាទីនិងការរួមវិភាគទានកាន់តែ ធំឡើង ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុដើម្បីសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

សារព័ត៌មានត្រួសត្រាយផ្លូវ ធ្វើជាគំរូ ឈានមុខគេក្នុងការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ

សារព័ត៌មានត្រួសត្រាយផ្លូវ ធ្វើជាគំរូ ឈានមុខគេក្នុងការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ

ពិធីប្រគល់រង្វាន់សារព័ត៌មានទូទាំងប្រទេសលើកទី ៥ អំពីការបង្ការ ប្រយុទ្ធ ប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមាន ឆ្នាំ ២០២៤ - ២០២៥ បានធ្វើឡើង កាលពីយប់ថ្ងៃទី ៣០ ខែតុលា នៅទីក្រុងហាណូយ។

Top