• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រសួងការបរទេសប្តេជ្ញាអនុវត្តន៍ភារកិច្ចនយោបាយប្រកបដោយប្រសិទ្ធភាព


ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh អញ្ជើញថ្លែងមតិក្នុងសន្និបាត (រូបថតៈ VGP)
 

នាថ្ងៃទី១១ ខែសីហា ឆ្នាំ​២០២០ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានអញ្ជើញចូលរួមនិងថ្លែងមតិនៅសន្និបាតគណៈកម្មាធិការបក្សភាគនៃក្រសួងការបរទេសអាណត្តិ ២០២០-២០២៥។ 
 
នៅទីនេះ លោកឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា នាពេលខាងមុខនេះ បើតាមការព្យាករណ៍ គឺស្ថានភាពពិភព លោកនិងតំបន់ នឹងបន្តផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងមិនអាចប៉ាន់ស្មានបានឡើយ។ ដូច្នេះ វិស័យកិច្ចការបរទេស ត្រូវបន្តពង្រីកនូវតួនាទីត្រួសត្រាយ ក្នុងការថែរក្សាបរិយា កាសប្រកបដោយសន្តិភាពនិងស្ថេរភាពឆ្លៀតយកប្រយោជន៍ ពីប្រភពធនធានខាងក្រៅសម្រាប់ការអភិវឌ្ឍនិងលើកកំពស់តួនាទីនិងឋានៈរបស់ប្រទេសជាតិ។ លោកឧបនាយករដ្ឋមន្ត្រី Pham Binh Minh អញ្ជើញមានប្រសាសន៍ថា៖ “យើងទាំងអស់គ្នា ត្រូវពង្រីកនូវតួនាទីនិងកម្លាំងពលំថ្មីរបស់ប្រទេសជាតិ និងជាប្រពៃណីវីរភាពនៃវិស័យការទូតអស់រយៈពេល ៧៥ កន្លងមក ដើម្បីជំនេះពុះពារលើបញ្ហា ឆ្លៀតយកឱកាសដើម្បីបន្តអនុវត្តតួនាទីត្រួសត្រាយផ្លូវ ក្នុងការថែរក្សាបរិយាកាសប្រកបដោយសុខដុមរមនា។ ទន្ទឹមជាមួយគ្នានេះ ក្នុងការអនុវត្តការងាររយៈពេល ៥ ឆ្នាំខាងមុខ យើងទាំងអស់ត្រូវលើកស្ទួយភាពរឹងមាំរបស់គណៈកម្មាធិការបក្សភាគ ដែលជាគណៈកម្មាធិការបក្សភាគដ៏ធំមួយ ដោយមានបក្ខជនចំនួន ១៣.០០០ នាក់ រស់នៅក្នុងអង្គការបក្សក្នុងស្រុកនិងបរទេសជិត ៦០០ ផងដែរ”៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម


កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top