• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រសួង ស្ថាប័ន និងមូលដ្ឋាននានា ចាប់ផ្តើមអនុវត្តការងារសំខាន់ៗ ក្រោយអំឡុងពេលឈប់សម្រាកពីបុណ្យតេត

នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ដែលជាថ្ងៃធ្វើការដំបូងបន្ទាប់ពីថ្ងៃឈប់សម្រាកពីបុណ្យតេត នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំអចិន្ត្រៃយ៍របស់រដ្ឋាភិបាល ជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានា ដើម្បីវាយតម្លៃស្ថានភាពបុណ្យចូលឆ្នាំថ្មី ឆ្នាំរោងឆស័ក ២០២៤ និងអនុវត្តការងារសំខាន់ៗក្រោយបុណ្យតេត។
នាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យក្រសួង ស្ថាប័ន អង្គភាពនានាចាប់ផ្តើមការងារជាបន្ទាន់ និងអនុវត្តភារកិច្ចសំខាន់ៗបន្ទាប់ពីឈប់សម្រាកពីបុណ្យតេត (រូបថត៖ VGP/Nhat Bac)

ថ្លែងមតិសន្និដ្ឋានកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងដែលឆ្លើយតបលើគ្រប់វិស័យ  ធានាឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ព្រំដែន និងមាតុភូមិ; ធានាស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាព; ធានាបាននូវសុខភាព និងអាយុជីវិតរបស់ប្រជាជនក្នុងកំឡុងពេលអំណរបុណ្យតេត។

“ក្រោមការដឹកនាំរបស់បក្ស និងការដឹកនាំផ្ទាល់របស់ការិយាល័យនយោបាយ លេខាធិការដ្ឋាន ដោយអគ្គលេខាបក្ស លោក Nguyen Phu Trong ជាប្រមុខ ការគាំទ្ររបស់រដ្ឋសភា និងការចូលរួមពីប្រព័ន្ធនយោបាយទាំងមូល  ការគាំទ្រពីប្រជាជន ធុរកិច្ច និងការគាំទ្រពីមិត្តភ័ក្តិអន្តរជាតិ រដ្ឋាភិបាលបានរៀបចំពិធីបុណ្យតេតដ៏រីករាយ សុវត្ថិភាព សន្សំសំចៃ និងពោរពេញទៅដោយមនោសញ្ចេតនាសម្រាប់ប្រជាជនគ្រប់រូប”។ នេះបើយោងតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី។

អំពីភារកិច្ចសំខាន់ៗបន្ទាប់ពីបុណ្យតេត លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យបន្តជំរុញផលិតកម្ម និងអាជីវកម្ម បង្កើតការងារ  កែលំអរជីវភាពរស់នៅ និងលុបបំបាត់ការលំបាកសម្រាប់ប្រជាជន និងអាជីវកម្ម។ ទន្ទឹមនឹងនោះ បន្តធានាសន្តិសុខសង្គម រៀបចំពិធីបុណ្យប្រកបដោយសុវត្ថិភាព   និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌របស់ប្រជាជាតិ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

លោកស្រី Kaja Kallas បានសង្កត់ធ្ងន់ថា វៀតណាម និង EU ចែករំលែកទស្សនៈ និងផលប្រយោជន៍ជាច្រើនក្នុងការ​ជំរុញពហុភាគីនិយម រក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ គាំទ្រពាណិជ្ជកម្មសេរី ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ។

Top