• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្នុងរយៈពេល ៥៣ ឆ្នាំកន្លងទៅ អាស៊ានបានចូលរួមចំណែកយ៉ាងធំធេងដល់សន្តិភាព ស្ថិរភាពនិងវិបុលភាពនៅក្នុងតំបន់និងពិភពលោក


រូបថតឧទាហរណ៍ (ប្រភព៖ TTXVN)
 

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានចូលរួមចំណែកដ៏គួរឱ្យកត់សម្គាល់ចំពោះសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់និងពិភពលោកអស់   រយៈពេល ៥៣ ឆ្នាំកន្លងមកនេះ។
 
នោះគឺជាសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសឡាវ លោក Saleumsay Kommasith ក្នុងពិធីបង្ហូតទង់អាស៊ាន ដើម្បីអបអរសាទរខួបលើកទី ៥៣ នៃការបង្កើតអាស៊ាន (ថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ / ថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២០) នៅឯទីស្នាក់ការក្រសួងការបរទេសឡាវ(ទីក្រុងវៀងចន្ទន៍)។
 
លោករដ្ឋមន្រ្តីក្រសួងការបរទេសឡាវ Saleumsay បានសង្កត់ធ្ងន់ថាសមិទ្ធិ ផលសំខាន់មួយក្នុងចំណោមសមិទ្ធិផលទាំងអស់របស់អាស៊ានគឺក្នុងនាមជាអង្គការអន្តររដ្ឋាភិបាល អាស៊ានបន្តបង្កើនកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសសមាជិកជាមួយគ្នា ក៏ដូចជារវាងអាស៊ាននិងដៃគូនានាផងដែរ។ ក្នុងបរិបទដែលជំងឺរាតត្បាត COVID-១៩ នៅតែវិវត្តន៍យ៉ាងស្មុគស្មាញ អាស៊ាននិងដៃគូសន្ទនានានាបានបង្ហាញនូវចំណងសាមគ្គីភាពនិងសមត្ថភាពរបស់ខ្លួនក្នុងការធានា អនុវត្តគំនិតផ្តួចផ្តើម វិធានការណ៍ និងសកម្មភាព ក្រោមសសរស្តម្ភសហគមន៍ទាំង៣ផងដែរ៕

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម


ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

នៅព្រឹកព្រលឹមថ្ងៃទី ៨ ខែមីនា (ម៉ោងនៅវៀតណាម) ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល បានចេញសេចក្តីជូនដំណឹងដល់សហគមន៍ជនវៀតណាម នៅក្នុងប្រទេសម្ចាស់ផ្ទះ ទាក់ទងនឹងវិធានការធានាសុវត្ថិភាព ដោយឌធានាសុវត្ថិភាពតាមការណែនាំរបស់បញ្ជាការរណសិរ្សផ្ទៃក្នុងអ៊ីស្រាអែល ដែលអនុវត្តចាប់ពីម៉ោង ៨ ថ្ងៃទី ៧ ខែមីនា ដល់ម៉ោង ៨ យប់ ថ្ងៃទី ៩ ខែមីនា (ម៉ោងក្នុងស្រុក) ទូទាំងប្រទេសអ៊ីស្រាអែល។

Top