• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្នុងឆ្នាំ២០២២ វិស័យសុខាភិបាលបានសម្រេចនិងលើសពីគោលដៅទាំង៣ ដែល រដ្ឋសភាដាក់ចេញ

នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈនេះ ពីទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចូលរួម និងដឹកនាំសន្និសីទអនឡាញដាក់ពង្រាយការងារសុខាភិបាលឆ្នាំ ២០២៣ ដោយបានតភ្ជាប់បណ្តាញទៅកាន់ខេត្ត ក្រុងចំណុះមជ្ឈឹម ទាំង ៦៣។
នាយករដ្ឋមន្ត្រី លោក  Phạm Minh Chính អញ្ជើញ​ថ្លែង​មតិក្នុង​សន្និសីទនេះ។ រូបថត៖ VNA

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល បើទោះបីជាប្រឈមមុខនឹងការលំបាក កំហិត និងព្រឹត្តិការណ៍ជាច្រើនក្នុងឆ្នាំ ២០២២ ក៏ដោយ ក៏វិស័យសុខាភិបាលនៅតែសម្រេចបាន និងលើសពីគោលដៅសេដ្ឋកិច្ចសង្គមទាំង ៣ ដោយរដ្ឋសភាដាក់ចេញ។ ពោលគឺ ៖ គោលដៅគឺមានវេជ្ជបណ្ឌិត ៩,៤នាក់/មនុស្ស ១ម៉ឺននាក់; សម្រេចបានវេជ្ជបណ្ឌិត ១១,៥ នាក់; គោលដៅនៃគ្រែមន្ទីរពេទ្យ ២៩,៥/១ម៉ឺន នាក់; អនុវត្តន៍គ្រែមន្ទីរពេទ្យ ៣១; អត្រានៃ ៩២% នៃប្រជាជនចូលរួមក្នុងការធានារ៉ាប់រងសុខភាព ដោយគ្របដណ្តប់ ៩២,០៣% នៃប្រជាជន។

នៅឆ្នាំនេះ ក្រសួងសុខាភិបាលមានគោលបំណងអភិវឌ្ឍប្រព័ន្ធសុខាភិបាលប្រកបដោយយុត្តិធម៌ គុណភាព ប្រសិទ្ធភាព និងនិរន្តរភាព ដោយ ផ្តោតលើការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងជំងឺដែលកើតឡើងថ្មីៗ។ ពង្រឹងការថែទាំសុខភាពមូលដ្ឋាន ឱសថបង្ការ បង្កើនសមត្ថភាពព្យាបាលនៅគ្រប់កម្រិត។ ជាមួយគ្នានោះ បន្តសុក្រិតរបៀបរបបនិងគោលនយោបាយ; ដោះស្រាយទាំងស្រុងនូវកង្វះខាតធនធានមនុស្ស ឱសថ ឧបករណ៍ ការផ្គត់ផ្គង់ និងផលិតផលជីវសាស្ត្រវេជ្ជសាស្ត្រ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top