• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្នុងខែមករា ឆ្នាំ​២០២២ វៀតណាមបាននាំចេញហួសកម្រិតជិត ១,៤ ពាន់លានដុល្លារអាមេរិក

យោងតាមអគ្គនាយកដ្ឋានគយ សកម្មភាពនាំចូលនិងនាំចេញក្នុងខែមករា ឆ្នាំ២០២២ ពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ ដោយមានទំហំឈានដល់ជាង ៦០ពាន់លានដុល្លារ ក្នុងនោះ អតិរេកពាណិជ្ជកម្មសម្រេចបានជិត ១,៤ពាន់លានដុល្លារ។
(ប្រភព៖ Dan tri)

ជាក់ស្តែង ការនាំចេញទំនិញសម្រេចបានជិត ៣១ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងខែដំបូងឆ្នាំ ២០២២នេះ មានទំនិញនាំចេញចំនួន ៧ក្រុម ដែលសម្រេចបានប្រាក់ចំណូលពី ១ពាន់លានដុល្លារឡើងទៅ ដូចជា៖ វាយនភណ្ឌនិងកាត់ដេរ ឈើនិងផលិតផលពីឈើ មធ្យោបាយដឹកជញ្ជូននិងគ្រឿងបន្លាស់ ជលផល កាហ្វេ ម្រេច អង្ករជាដើម។

ផ្ទុយទៅវិញ តម្លៃប្រាក់នាំចូលក្នុងខែមករាបានឈានដល់ ២៩,៤ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ការនាំចូលច្រើនបំផុតនៅតែជា កុំព្យូទ័រ ផលិតផលអេឡិចត្រូនិក និងគ្រឿងបន្លាស់។

ទំនិញវៀតណាមត្រូវបាននាំចេញច្រើនជាងគេ ទៅកាន់ទីផ្សារចិន ដោយមានតម្លៃប្រហែល ៤០០ លានដុល្លារ។ បន្ទាប់មកគឺអាមេរិក កូរ៉េខាងត្បូង ហុងកុង និងជប៉ុន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top