• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កូវីដ-១៩៖ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយចេញសារទូរលេចបន្ទាន់

តាមនោះ នគរបាលទីក្រុងត្រូវសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនខ័ណ្ឌស្រុក ដើម្បីដឹកនាំអង្គភាពក្រោមឱវាទរបស់ខ្លួន ធ្វើការត្រួតពិនិត្យ គ្រប់គ្រងនិងតាមដានយ៉ាងយកចិត្តទុកដាក់នូវរាល់ករណីមកពីបរទេសកំពុងធ្វើការនិងស្នាក់នៅមូលដ្ឋាន ធ្វើតេស្តករណីសង្ស័យភ្លាមៗដើម្បីធ្វើរោគវិនិច្ឆ័យនិងកំណត់ករណីជំងឺ។

ចំពោះមុខការវិវឌ្ឍថ្មីនៃការរីករាលដាលកូវីដ-១៩ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Duc Chung នៅថ្ងៃទី ២៦ ខែកក្កដា បានចេញសារទូរលេខ ជូនដល់ប្រធានមន្ទីរ នាយកដ្ឋាន សាខានានា រួមទាំងប្រធានគណៈកម្មាធិការប្រជាជនខ័ណ្ឌស្រុក ដោយត្រូវអនុវត្តវិធានការណ៍បង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩។

តាមនោះ នគរបាលទីក្រុង ត្រូវសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនខ័ណ្ឌស្រុក  ដើម្បីដឹកនាំអង្គភាពក្រោមឱវាទរបស់ខ្លួន ធ្វើការត្រួតពិនិត្យ គ្រប់គ្រងនិងតាមដានយ៉ាងយកចិត្តទុកដាក់នូវរាល់ករណីមកពីបរទេសកំពុងធ្វើការនិងស្នាក់នៅមូលដ្ឋាន ធ្វើតេស្តករណីសង្ស័យភ្លាមៗដើម្បីធ្វើរោគវិនិច្ឆ័យនិងកំណត់ករណីជំងឺ។ ទន្ទឹមជាមួយគ្នានោះ ប្រជាជនត្រូវលាងដៃនិងពាក់ម៉ាស់នៅកន្លែងដែលមានមនុស្សច្រើន ត្រួតពិនិត្យ គ្រប់គ្រង ចាត់ចែង និងតាមដានយ៉ាងតឹងរឹងនូវករណីចូលមកទីក្រុងហាណូយ។ មន្ទីរសុខាភិបាលត្រូវរៀបចំសម្ភារៈបរិក្ខាឧបករណ៍បម្រុង ដើម្បីឆ្លើយតបនឹងកូវីដ - ១៩ នៅពេលមានតម្រូវការរួមទាំងតាមដានជាប់ការវិវឌ្ឍរបស់ជំងឺរាតត្បាតដើម្បីអាចដោះស្រាយបន្ទាន់រាល់ករណីអាចកើតមានឡើត៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

នៅយប់ថ្ងៃទី ១ ខែវិច្ឆិកា លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចចូលរួមសប្តាហ៍កំពូល សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ៣២ និងបំពេញការងារទ្វេភាគី នៅកូរ៉េខាងត្បូង តាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top