• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កូរ៉េខាងត្បូង និងអាមេរិកបាន​​ឯកភាព​គ្នាអំពី​​ពង្រាង សេចក្តីប្រកាសបញ្ចប់សង្គ្រាមកូរ៉េ

នៅថ្ងៃទី២៩ខែធ្នូ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Chung Eui-yong បានឲ្យដឹងថា កូរ៉េខាងត្បូងនិងអាមេរិកបានឯកភាពគ្នាអំពីពង្រាងសេចក្តីប្រកាសដើម្បីបញ្ចប់សង្គ្រាមកូរ៉េ(១៩៥០-១៩៥៣)ជាផ្លូវការ។

លោក Chung Eui-yong ថ្លែងមតិនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៩ ខែធ្នុ។ (ប្រភព៖Yonhap)

យោងតាមប្រមុខផ្នែកការទូតកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងត្បូងនិងអាមេរិកបានចែករំលែកការយល់ដឹងអំពីសារៈសំខាន់នៃសេចក្តីប្រកាសបញ្ចប់សង្គ្រាមកូរ៉េ និងសម្រេចបានកិច្ចព្រមព្រៀងជាក់ស្តែងមួយ។ ប្រសិនបើត្រូវបានអនុម័ត នេះនឹងក្លាយជាចំណុចចាប់ផ្តើម ដើម្បីភ្ជាប់ការចរចាជាមួយទីក្រុងព្យុងយ៉ាងឡើងវិញ និងនាំមកនូវសន្តិភាពយូរអង្វែងនៅលើឧបទ្វីបកូរ៉េ។

រហូតមកដល់ពេលនេះ ទីក្រុងព្យុងយ៉ាងមិនទាន់មានការឆ្លើយតបណាមួយចំពោះសំណើរសន្ទនារបស់ទីក្រុងសេអ៊ូលនិងវ៉ាស៊ីនតោននៅ ឡើយទេ ខណៈពេលដែលអាណត្តិរយៈពេល៥ឆ្នាំរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in នឹងបញ្ចប់នៅខែឧសភាឆ្នាំ២០២២។ យោងតាមរដ្ឋមន្ត្រីការបរទេសលោក Chung Eui-yong ទោះបីជាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានបង្ហាញនូវការឆ្លើយតបជាវិជ្ជមាន និងឆាប់រហ័សជាបន្តបន្ទាប់ចំពោះការប្រកាសបញ្ចប់សង្គ្រាមក៏ដោយ ប៉ុន្តែអាមេរិកនិងកូរ៉េខាងត្បូងបានរំពឹងថា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនឹងមានការឆ្លើយតបជាក់ស្តែងជាងទៀត។ ប្រទេសទាំងពីរកំពុងពិចារណាអំពីវិធីផ្សេងៗគ្នា ដើម្បីជំរុញការចរចាមួយសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

ដោយផ្ដល់យោបល់លើច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការវិនិយោគ ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន បានលើកឡើងពីបញ្ហាសំខាន់ៗចំនួនបួន រួមទាំងនិន្នាការបន្ធូរបន្ថយលក្ខខណ្ឌជ្រៀតចូលទីផ្សារសម្រាប់វិនិយោគិន។

Top