• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាង​វៀតណាមនិងអាមេរិករីកចម្រើន​​យ៉ាងខ្លាំង ក្រោយដំឡើងទំនាក់ទំនងដល់កម្រិតខ្ពស់បំផុត​

ក្រោយរយៈពេលមួយឆ្នាំចាប់តាំងពីវៀតណាម និងអាមេរិកបានបង្កើនទំនាក់ទំនងការទូតទៅភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព (ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៣) ថ្នាក់ដឹកនាំសហគ្រាសអាមេរិកបានផ្តល់មតិវិជ្ជមានជាច្រើន។

ប្រធានក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក - អាស៊ាន(USABC) អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម លោក Ted Osius បានឲ្យដឹងថា ប្រទេសទាំងពីរកំពុងមើលឃើញវឌ្ឍនភាពដ៏ល្អប្រសើរក្នុងវិស័យសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

ប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Ted Osius ។ រូបថត៖ Hong Nguyen/TTXVN

វៀតណាមជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់អាមេរិក ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានជាង ១០០ ពាន់លានដុល្លារអាមេរិក។ អតីតឯកអគ្គរដ្ឋទូត Ted Osius បានចាត់ទុកថា “នៅឆ្នាំខាងមុខនឹងសម្រេចបានសមត្ថផលកាន់តែល្អប្រសើរ”។ វៀតណាមកំពុងអភិវឌ្ឍជាមួយនឹងចំនួនប្រជាជនវ័យក្មេង និងឧស្សាហ៍ព្យាយាម ក៏ដូចជាកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់។ តាមការស្រាវជ្រាវនានាបានបង្ហាញថា កំណើនសេដ្ឋកិច្ចរបស់វៀតណាមនឹងឈានដល់ជាង ៦,៦% ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។ ដូច្នេះ សហគ្រាសអាមេរិកយកចិត្តទុកដាក់យ៉ាងខ្លាំងលើទីផ្សារវៀតណាម។ ការដំឡើងទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយបានបង្កើនទំនុកចិត្ត ធ្វើឲ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ ហើយប្រទេសទាំងពីរបន្តទទួលបានអត្ថប្រយោជន៍ពីសេចក្តីសម្រេចនេះ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោកប្រធានាធិបតី Joe Biden កាលពីថ្ងៃទី ១៣ ខែមករា បានថ្លែងសុន្ទរកថាចុងក្រោយស្តីពីគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកនៅទីស្នាក់ការកណ្តាលនៃក្រសួងការបរទេសសហរដ្ឋអាមេរិក។ នៅដើមសុន្ទរកថានេះ លោកប្រធានាធិបតី Joe Biden បានបញ្ជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងរបស់លោកអស់រយៈពេល ៤ ឆ្នាំក្នុងតំណែងនេះ សហរដ្ឋអាមេរិកបានយកឈ្នះលើវិបត្តិនិងបញ្ហាប្រឈមថ្មីៗ។

Top