• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចសហប្រតិបត្តិការរវាងទីក្រុងហូជីមិញជាមួយតំបន់នានានៅកម្ពុជាកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ

នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Dinh La Thang បានអញ្ជើញ​ជួប​សម្តែងការគួរសមជាមួយថ្នាក់ដឹកនាំរដ្ឋសភា និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារ នៅព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងការជួបសវនាការជាមួយសម្តេច ហេងសំរិន ប្រធានរដ្ឋសភាកម្ពុជា លោក​ Dinh La Thang បានចាត់ទុកថា កិច្ចសហប្រ​តិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរកាន់តែបានបង្កើននិងរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃនិងស្នើរថា ភាគីទាំងពីរបន្តរឹតបន្តឹងថែមទៀតការជួបប្រាស្រ័យសហប្រតិបត្តិការ។


លោក Dinh La Thang បានអញ្ជើញជួបសម្តែងការគួរសម ឧបនាយករាជរដ្ឋាភិបាលកម្ពុជាលោកស្រី ម៉ែន សំអន

នាថ្ងៃដដែល លោក Dinh La Thang បានអញ្ជើញជួបសម្តែងការគួរសមឧបនាយករាជរដ្ឋាភិបាលកម្ពុជាលោកស្រី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច ។ នៅទីនេះ លោក Dinh La Thang បានអះអាងថា ទីក្រុងហូជីមិញបានខំប្រឹងប្រែងជានិច្ចជម្រុញរាល់សកម្មភាពសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងនោះមានរាជធានីភ្នំពេញដែលជាក្រុងចងសម្ព័ន្ធមិត្តជាមួយក្រុងហូជីមិញ។​កិច្ចសហប្រតិបត្តិការទ្វេភាគីនេះ បានរួម​ចំណែកសកម្មចូលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃតំបន់ទាំងពីរ និងរួម​ចំណែក ពូនជ្រុំទំនាក់ទំនងកាន់តែប្រសើរឡើងរវាងប្រទេសទាំងពីរ។​ លោក Dinh La Thang មានបំណងថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋអំណាចតំបន់នានា នឹង បង្កលក្ខណៈងាយស្រួលសម្រាប់ទីក្រុងហូជីមិញក្នុងការរៀបចំសកម្មភាពពន្លឿន ពាណិជ្ជកម្មនិងវិនិយោគ ព្រមទាំងជួយឧបត្ថម្ភបណ្តាអង្គភាពអាជីវកម្មវៀតណាម វិនិយោគ​នៅកម្ពុជា។

ក្នុងរយៈពេលស្នាក់នៅកម្ពុជា គណៈប្រតិភូទីក្រុងហូជីមិញបានទៅដាក់កម្រងផ្កានៅវិមានអនុស្សាវរីយ៍ទ័ពស្មគ្រចិត្តវៀតណាមនៅរាជធានីភ្នំពេញនិងទស្សនាស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម
 

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top