• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចសហប្រតិបត្តិការដើម្បីអនុវត្តន៍គម្រោង “បង្កើត និងលើកកម្ពស់សមត្ថភាពរបស់មជ្ឈមណ្ឌលវៀតណាម - អូស្ត្រាលី”

នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងបណ្ឌិតសភានយោបាយជាតិហូជីមិញជាមួយក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី ដើម្បីអនុវត្តន៍គម្រោង “បង្កើត និងលើកកំពស់សមត្ថភាពរបស់មជ្ឈមណ្ឌលអូស្ត្រាលី-វៀតណាម”។
  ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដើម្បីអនុវត្តន៍គម្រោង “បង្កើត និងលើកកំពស់សមត្ថភាពរបស់មជ្ឈមណ្ឌលអូស្ត្រាលី-វៀតណាម”។ (រូបថត៖ TTXVN)  

មជ្ឈមណ្ឌលវៀតណាម - អូស្ត្រាលីត្រូវបានបង្កើតឡើងក្រោមកិច្ចព្រមព្រៀងរវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ កាលពីខែសីហា ឆ្នាំ ២០១៩ សំដៅរួមចំណែកលើកកំពស់សមត្ថភាពសម្រាប់ក្បាលម៉ាស៊ីនដឹកនាំនិងគ្រប់គ្រងរបស់វៀតណាម ដើម្បីឆ្លើយតបនឹងតម្រូវការធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍ប្រទេសជាតិ; ទន្ទឹមនឹងនោះ ជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ វិជ្ជមាន ប្រកបដោយនិរន្តរភាពរវាងប្រទេសទាំងពីរក្នុងបរិបទថ្មី។ មជ្ឈមណ្ឌលត្រូវបានបណ្ឌិតសភានយោបាយជាតិហូជីមិញ សម្របសម្រួលជាមួយក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី គ្រប់គ្រងតាមរយៈកម្មវិធី Aus4Skills។

ថ្លែងមតិក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថកិច្ចអូស្ត្រាលីប្រចាំនៅវៀតណាម លោក Robyn Mudie បានអះអាងថា ការបង្កើតមជ្ឈមណ្ឌលវៀតណាម - អូស្ត្រាលី ដើម្បីជំរុញការចែករំលែកចំណេះដឹង និងកិច្ចសហប្រតិបត្តិការនវានវត្តន៍ រវាងប្រទេសទាំងពីរគឺជាគំនិតផ្តួចផ្តើមដ៏សំខាន់; ជានិមិត្តរូបនៃទំនុកចិត្តរវាងប្រទេសទាំងពីរ និងជាអាទិភាពក្នុងទំនាក់ទំនងភាពជាដៃគូអភិវឌ្ឍន៍រវាងប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top