• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចព្រមព្រៀងមហា​សមុទ្រ- BBNJ ៖ ចំណុច​សំខាន់ថ្មីក្នុងការអភិវឌ្ឍច្បាប់សមុទ្រ​អន្តរជាតិ

នារសៀលថ្ងៃទី ១០ ខែធ្នូ នៅទីក្រុងហាណូយ ក្នុងក្របខ័ណ្ឌនៃពិធីរំលឹកខួប ៣០ឆ្នាំ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្របានចូលជាធរមាន ក្រសួងការបរទេសវៀតណាមបានសម្របសម្រួលជាមួយសមាគមច្បាប់អន្តរជាតិវៀតណាម (VSIL) ដើម្បីរៀបចំសិក្ខាសាលាពិភាក្សាលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សនិងការប្រើប្រាស់ប្រកបដោយនិរន្តរភាពនៃជីវចម្រុះសមុទ្រ នៅក្នុងតំបន់ក្រៅយុត្តាធិការជាតិ (BBNJ)។
កិច្ចសន្ទនារំលឹកខួបលើកទី ៣០ ទិវាអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រចូលជាធរមាន។ រូបថត៖ dangcongsan.vn

សិក្ខាសាលានេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងការបរទេស និងសមាគមច្បាប់អន្តរជាតិវៀតណាម ដើម្បីផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយនូវអនុសញ្ញាស្តីពីច្បាប់សមុទ្រនិយាយរួម និងកិច្ចព្រមព្រៀង BBNJ និយាយដោយឡែក ទៅកាន់បណ្តាក្រសួង ផ្នែក និងស្ថាប័នក្នុងស្រុក ក៏ដូចជាអ្នកស្រាវជ្រាវច្បាប់អន្តរជាតិនៅវៀតណាម តាមនោះបញ្ជាក់យ៉ាងច្បាស់អំពីកាតព្វកិច្ចរបស់បណ្តាប្រទេស ក៏ដូចជាអត្ថប្រយោជន៍ពីយន្តការគាំទ្រនៅក្នុងកិច្ចព្រមព្រៀងនេះ រួមទាំងការផ្ទេរប្រគល់បច្ចេកវិទ្យា ការកសាងសមត្ថភាព និងការគាំទ្រផ្នែកហិរញ្ញវត្ថុ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

ដោយផ្ដល់យោបល់លើច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការវិនិយោគ ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន បានលើកឡើងពីបញ្ហាសំខាន់ៗចំនួនបួន រួមទាំងនិន្នាការបន្ធូរបន្ថយលក្ខខណ្ឌជ្រៀតចូលទីផ្សារសម្រាប់វិនិយោគិន។

Top