• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចពិគ្រោះយោបល់ការពារជាតិវៀតណាម - ជប៉ុនត្រៀមសម្រាប់ឆ្នាំអាស៊ាន ២០២០

នាថ្ងៃទី ២១ ខែកុម្ភៈ នៅទីស្តីការក្រសួងការពារជាតិជប៉ុននៅទីក្រុងតូក្យូបានប្រព្រឹត្តទៅកិច្ចប្រជុំពិគ្រោះយោបល់កម្រិតការងាររវាង​វៀតណាម​និងជប៉ុន ដើម្បីត្រៀមរៀបចំសម្រាប់ឆ្នាំអាស៊ាន ២០២០។
 

ទិដ្ឋភាពនៃកិច្ចពិគ្រោះយោបល់ការពារជាតិវៀតណាម-ជប៉ុន


នៅក្នុងកិច្ចប្រជុំនេះ ភាគីវៀតណាមបានជម្រាបជូន អំពីខ្លឹមសារនៃសកម្មភាពមួយចំនួន គ្រោងនឹងត្រូវអនុវត្ត នៅឆ្នាំ ២០២០ ក្នុងនាមជាប្រធានអាស៊ាន និងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ចំណែកឯភាគីជប៉ុនបានវាយតម្លៃខ្ពស់ ចំពោះខ្លឹមសារដែលវៀតណាមបានលើកមកពិភាក្សានិងបង្ហាញជំនឿថា ជាមួយនឹងការរៀបចំយ៉ាងហ្មត់ចត់ក៏ដូចជាលទ្ធភាពរបស់ខ្លួននោះពិតណាស់ថា វៀតណាមនឹងរៀបចំសកម្មភាពសំខាន់ៗក្នុងឆ្នាំប្រធានអាស៊ាន ២០២០ ដោយជោគជ័យជាពុំខាន។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី ទាំងពីរបានឯកភាពជំរុញថែមទៀតនូវប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ ដោយផ្តោតលើវិស័យដូចជា ការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ ព្រមទាំងថែរក្សានិងលើកកម្ពស់រាល់យន្តការសហប្រតិបត្តិការ ជាពិសេសគឺកិច្ចសន្ទនាគោលនយោបាយ ការពារជាតិថ្នាក់អនុរដ្ឋមន្ត្រី កិច្ចសហប្រតិបត្តិការលើការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ រួមទាំងជំនះនូវផលវិបាកនៃសង្គ្រាមទៀតផង។

នាថ្ងៃដដែល ឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh សមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស វៀតណាមបានចូលជួបពិភាក្សាការងារជាមួយសមភាគីជប៉ុនលោក Nishida Yasunori៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top