• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំអនឡាញរវាងរដ្ឋាភិបាលវៀតណាមជាមួយបណ្ដាតំបន់៖ ឆ្លៀតយកឱកាសដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ

កិច្ចប្រជុំនេះបានផ្ដោតទៅលើបញ្ហាដោះ ស្រាយការលំបាកសម្រាប់វិស័យផលិតកម្មអាជីវកម្ម ជំរុញការបើកការ ចំណាយទុនវិនិ យោគ សាធារណៈ ផ្ដល់ជំនួយដល់ពលករ ធានាសន្តិសុខ សង្គម និងធានាសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម។
 

នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅកិច្ចប្រជុំ (រូបថត៖ VGP)


នាព្រឹកថ្ងៃទី១០ មេសា នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីនៅកិច្ចប្រជុំអនឡាញ ទូទាំងប្រទេសរវាងរដ្ឋាភិបាលជាមួយបណ្ដាតំបន់ដែលពិភាក្សាអំពីវិធានការ ភារកិច្ចនានាសំដៅទប់ទល់នឹងផលប៉ះពាល់នៃជំងឺឆ្លង Covid-19 ទៅលើគ្រប់ទិដ្ឋភាពនៃជីវភាពសង្គម។ កិច្ចប្រជុំនេះបានផ្ដោតទៅលើបញ្ហាដោះស្រាយការលំបាកសម្រាប់វិស័យផលិតកម្មអាជីវកម្ម ជំរុញការបើកការ ចំណាយទុនវិនិយោគសាធារណៈ ផ្ដល់ជំនួយដល់ពលករ ធានាសន្តិសុខ សង្គម និងធានាសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម។

អញ្ជើញថ្លែងនៅកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ដោយសារសេដ្ឋកិច្ចវៀតណាមកំពុងធ្វើសមាហរណកម្មយ៉ាងទូលំទូលាយ ហេតុដូច្នេះជំងឺឆ្លងលើកនេះបានជះឥទ្ធិពលទៅលើវិស័យជាច្រើន។ ទោះបីជាកំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងត្រីមាសទី ១ ឆ្នាំ២០២០សម្រេចបាន៣,៨២% ដែលជាកម្រិតខ្ពស់បំផុតក្នុងតំបន់ក្ដី ប៉ុន្តែនេះក៏ដូចជាកម្រិតទាបបំផុតក្នុងរយៈពេល១០ឆ្នាំកន្លងទៅរបស់វៀតណាមផងដែរ។ លោកនាយករដ្ឋមន្រ្តីអញ្ជើញមានប្រសាសន៍ថា៖

“កិច្ចប្រជុំនេះគឺសំដៅកៀរគរប្រភពធនធានទាំងអស់របស់ប្រទេសជាតិជាមួយនឹងការប្ដេជ្ញាចិត្តនិងស្មារតីស្នេហាជាតិដ៏ខ្លាំងក្លារបស់ប្រជាជនវៀតណាមដើម្បីឈ្នះលើជំងឺឆ្លង Covid-19 ព្រមទាំងខិតខំប្រឹងប្រែងជំនះពុះពារ លើការលំបាកក្នុងជីវភាពរស់នៅនិងការបង្កបង្កើនផល។ ដំបូងបង្អស់ត្រូវអនុវត្តវិធានការប្រយុទ្ធប្រឆាំងជំងឺយ៉ាងហ្មត់ចត់ មិនទុកឲ្យជំងឺរីករាលដាលទៀតទេ។ ទន្ទឹមនឹងនោះ យើងត្រូវធ្វើយ៉ាងម៉េចប្រែក្លាយគ្រោះអាសន្នទៅជាឱកាស។ ក្រោយពីជំងឺ Covid-19 ត្រូវធ្វើយ៉ាងម៉េចដើម្បីជំរុញការអភិវឌ្ឍ សេដ្ឋកិច្ច មិនត្រឹមតែដើម្បីបំពេញការខូចខាតដោយសារជំងឺនេះប៉ុណ្ណោះទេ ថែមទាំងអនុវត្តចក្ខុវិស័យនិងការប្ដេជ្ញាចិត្តអំពីប្រទេសវៀតណាមក៏ឯករាជ្យនិងខ្លួនទីពឹងខ្លួនទៀតផង”។

លោកនាយករដ្ឋមន្រ្តីបានសំណូមពរឲ្យអង្គប្រជុំត្រូវដាក់ចេញយន្តការ គោលនយោបាយដ៏ជាក់លាក់និងត្រឹមត្រូវត្រៀមរៀបចំដំណោះស្រាយ ដើម្បីជួយឲ្យសេដ្ឋកិច្ចនិងសហគ្រាសដែលកំពុងត្រូវ “គាបសង្កត់ដូចរ៉េស្សរ័ មួយ” អាចលោតឡើងវិញក្រោយពីជំងឺឆ្លង។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖

“យើងខ្ញុំចង់សង្កត់ធ្ងន់ទៅលើតួនាទីជាគន្លឹះរបស់តំបន់សេដ្ឋកិច្ចសំខាន់ៗនិងខេត្ត ក្រុងធំៗ។ ខណៈដែល GDP នៃទីក្រុង Hai Phong ក្នុងត្រីមាស ទី១ កើនជិត១៥% គឺទីក្រុងហាណូយត្រឹមតែ កើន៣,៧% ហើយទីក្រុង ហូជីមិញកើន១%តែប៉ុណ្ណោះ។ ហេតុដូច្នេះ សូមស្នើឲ្យបណ្ដាសមមិត្តលេខា បក្ស ប្រធានខេត្ត ក្រុងនានា ផ្ដោតសំខាន់ទៅលើការដឹកនាំ ជំនះពុះពារលើ ការលំបាក ខិតខំប្រឹងប្រែងរួមជាមួយរដ្ឋាភិបាលនិងប្រទេសជាតិទាំងមូល អនុវត្តភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ទន្ទឹមនឹងនោះ យើងខ្ញុំក៏ចង់សង្កត់ធ្ងន់ទៅលើតួនាទីរបស់សហគ្រាសដែលរួមចំណែកបង្កើតការងារធ្វើនិងកំណើនទៀតផង។ យើងត្រូវការកម្មវិធីការពារប្រព័ន្ធសហគ្រាស រួមទាំង សហករណ៍ទៀតផង”។

ចំពោះបញ្ហាបើកការចំណាយទុនវិនិយោគសាធារណៈ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ត្រូវបើកអស់ទុនឆ្នាំ២០១៩ និង ទុន គម្រោងឆ្នាំ ២០២០ ក្នុងតម្លៃសរុបប្រមាណ២៨ពាន់លានដុល្លាអាមេរិក។

ចំពោះកញ្ចប់ជំនួយឧបត្ថម្ភដល់ប្រជាពលករ ធានាសន្តិសុខសង្គម លោកនាយករដ្ឋមន្រ្តីបានជម្រាបថា ក្នុងពេលវេលាដ៏លំបាកនេះ បក្សនិងរដ្ឋ បានផ្ដល់កញ្ចប់ថវិកាជាង២,៤ពាន់លានដុល្លាអាមេរិកដើម្បីជួយឧបត្ថម្ភដល់មុខសញ្ញាជួបការលំបាក និងអ្នកបាត់ការងារធ្វើដោយសារជំងឺឆ្លង Covid-19៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top