ព័ត៌មាន
កិច្ចប្រជុំបូកសរុបការងាររយៈពេល ៥ ឆ្នាំអនុវត្តន៍សេចក្ដីសម្រេចចិត្តស្ដីពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថត៖ VGP)
នាព្រឹកថ្ងៃទិ២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារនៃការអនុវត្តសេចក្ដីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈឹមស្ដីពីការកសាងហេដ្ឋារចនាសម្ព័ន្ធដោយព្រមៗគ្នា សំដៅនាំវៀតណាមក្លាយទៅជាប្រទេសឧស្សាហកម្មតាម ទិសទំនើបជាសារវ័ន្តនាឆ្នាំ២០២០។
រួមជាមួយសំណូមពរស្ដីពីការអភិវឌ្ឍដោយព្រមៗគ្នានូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គមកិច្ចនោះ គឺសេចក្ដីសម្រេចចិត្តលេខ ១៣ ខាងលើក៏សំណូមពរឲ្យផ្តោតប្រភពកម្លាំងទៅលើវិស័យស្នូលចំនួន ៤ នោះគឺហេដ្ឋារចនាសម្ព័ន្ធ ចរាចរណ៍ ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់អគ្គីសនី ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ និងទប់ទល់នឹងបម្រែបំរួលអាកាសធាតុ និងហេដ្ឋារចនាសម្ព័ន្ធក្នុងនគរធំៗ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម