• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃបណ្តាប្រទេសអាស៊ានស្តីពីការបង្ការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី ១៣ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន (AMMTC-13) និងកិច្ចប្រជុំពាក់ព័ន្ធនានាបានបើកនាព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកានៅរដ្ឋធានីបាងកកនៃប្រទេសថៃ ដោយមានការចូលរួមពីតំណាងនៃប្រទេសសមាជិកអាស៊ានទាំង ១០។ គណៈប្រតិភូវៀតណាមដឹកនាំដោយនាយឧត្តមសេនីយ៍ លោក To Lam រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម។

រដ្ឋមន្ត្រីនិងប្រធានគណៈប្រតិភូ នៅឯពិធីបើក AMMTC-13

នៅឯសម័យប្រជុំពេញអង្គ តំណាងទាំងអស់បានវាយតម្លៃលើស្ថានភាពឧក្រិដ្ឋកម្មឆ្លងដែនរបស់ប្រទេសនីមួយៗ ក៏ដូចជាតំបន់ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ។

អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រី លោក To Lam បានជម្រាបត្រួសៗ នូវលទ្ធផលទទួលបានពីកិច្ចការបង្ការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនរបស់វៀតណាម ចាប់តាំងពីកិច្ចប្រជុំ AMMTC-12 មកទល់បច្ចុប្បន្ននេះ។ លោករដ្ឋមន្ត្រី To Lam ក៏បានសង្កត់ធ្ងន់នូវការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការចូលរួមយ៉ាងសកម្មនិងប្រកបដោយការទទួលខុសត្រូវនៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរបស់អាស៊ាននិយាយរួម និងសហប្រតិបត្តិការក្នុងវិស័យបង្ការ​និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននិយាយដោយឡែក។

លោករដ្ឋមន្រ្តីបានស្នើឱ្យបណ្តាប្រទេសអាស៊ាន បន្តការស្រាវជ្រាវនិងគាំទ្រគំនិតផ្តួចផ្តើមរបស់វៀតណាមក្នុងការនាំ​ឧក្រិដ្ឋកម្មនៃការរត់ពន្ធវត្ថុបុរាណអោយក្លាយទៅជាវិស័យអាទិភាពនៃកិច្ចសហប្រតិបត្តិការនៅក្នុង AMMTC  ផងដែរ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ AMMTC-13 ប្រមុខប្រតិភូបានចេញសេចក្តីថ្លែងការណ៍រួមក្នុងនោះបានស្វាគមន៍​វៀតណាម​ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ AMMTC-14 និងកិច្ចប្រជុំពាក់ព័ន្ធក្នុងឆ្នាំ ២០២០ ខាងមុខ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោកហ្វាម មិញ ជិញ៖ ពីវាលស្រែដ៏ធំល្វឹងល្វើយ បង្កើតឡើងរូបរាងផ្លូវហាយវេដ៏ទំនើប

នាយករដ្ឋមន្ត្រីលោកហ្វាម មិញ ជិញ៖ ពីវាលស្រែដ៏ធំល្វឹងល្វើយ បង្កើតឡើងរូបរាងផ្លូវហាយវេដ៏ទំនើប

នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញបានអញ្ជើញជាអធិបតីសន្និសីទដើម្បីពិភាក្សាអំពីដំណោះស្រាយសម្រាប់ដោះស្រាយការលំបាកនិងឧបសគ្គ ព្រមទាំងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅតំបន់ដីសណ្តទន្លេ Cuu Long។

Top