ព័ត៌មាន
កិច្ចប្រជុំថ្នាក់ប្រធាននៃគណៈកម្មាធិការចម្រុះទទួលបន្ទុកការងារខ័ណ្ឌសីមានិងបោះបង្គោលព្រំដែនដីគោកវៀតណាម
ទិដ្ឋភាពនៃកិច្ចប្រជុំ
ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហូជីមិញបានប្រព្រឹត្តទៅកិច្ចប្រជុំថ្នាក់ប្រធាននៃគណៈកម្មាធិការចម្រុះ ទទួលបន្ទុកការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនដីគោកវៀតណាម-កម្ពុជា។ ចូលរួមក្នុងកិច្ចប្រជុំនេះ គណៈប្រតិភូវៀតណាមដឹកនាំដោយលោក Le Hoai Trung អនុរដ្ឋមន្ត្រីការបរទេសនិងជាប្រធានគណៈកម្មាធិការព្រំដែនជាតិ ហើយគណៈប្រតិភូកម្ពុជាដឹកនាំដោយលោកវ៉ាគីមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកការងារព្រំដែន។ ដោយឈរលើមូលដ្ឋានជ្រួតជ្រាបនូវ អនុសញ្ញានិងកិច្ចព្រមព្រៀងមួយចំនួនដែលបានចុះហត្ថលេខាមុននេះ និងគោលនយោបាយរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទៅលើវិធានការ សំដៅដោះស្រាយរាល់បញ្ហានៅសេសសល់ ដើម្បីសម្រេចយ៉ាងឆាប់ៗការងារខ័ណ្ឌសីមានិងបោះបង្គោលប្រដែនលើដីគោក រវាងប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានឯកភាព បញ្ចូនក្រុមបេសកកម្មពិសេសទាំងពីរវៀតណាម និងកម្ពុជាជួបគ្នានាខែវិច្ឆិកាខាងមុខ ដើម្បីកំណត់ទីទាំងច្បាស់លាស់របស់បង្គោលចំនួន៤ រវាងខេត្ត Dak Lak (វៀត ណាម) ជាមួយ ខេត្តមណ្ឌលគិរី (កម្ពុជា) និងរវាងខេត្ត Tay Ninh ជាមួយខេត្តស្វាយរៀង ដើម្បីប្រគល់ក្រុមបេសកកម្មចម្រុះទទួលបន្ទុកការងារខ័ណ្ឌសីមា និងបោះបង្គោល ព្រំដែននៃប្រទេសទាំងពីរអនុវត្តការកសាងនូវបង្គោលទាំង៤នេះ។ ភាគីទាំងពីរក៏បាន ឯកភាពជម្រុញការសាងសង់ថ្មីស្ពាន Dac Dang ជំនួសឲ្យស្ពានចាស់សំដៅជម្រុញការ ជួបប្រាស្រ័យទាក់ទង និងសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច រវាងតំបន់ពាក់ព័ន្ធនានា រវាងភាគីទាំងពីរសម្រាប់ដាក់ជូនថ្នាក់ដឹកនាំពិនិត្យនិងអនុម័ត។ ភាគីទាំងពីរបានផ្លាស់ ប្តូរយោបល់អំពីការងារគ្រប់គ្រងព្រំដែន និងអះអាងថា នឹងបង្កើនថែមទៀតការងារ សហការរវាងក្រសួងស្ថាប័ននានា ឈរលើមូលដ្ឋាននៃអនុសញ្ញានិងកិច្ចព្រមព្រៀង រវាងភាគីទាំងពីរដែលមានស្រាប់ សំដៅរក្សាមេត្រីភាពនិងកិច្ចសហប្រតិបត្តិការមានផលប្រយោជន៍រួមរវាងប្រជាជនជាប់ព្រំដែន នៃប្រទេសទាំងពីរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម