• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំជាន់ខ្ពស់លើកទី ៧ សម្ព័ន្ធភាព Ha Long – Cat Ba


 កិច្ចប្រជុំជាន់ខ្ពស់លើកទី ៧ សម្ព័ន្ធភាព Ha Long – Cat Ba

នារសៀលថ្ងៃទី ២៥ ខែកញ្ញា នៅទីក្រុង Ha Long ខេត្ត Quang Ninh អង្គការអភិរក្សធនធាំនធម្មជាតិអន្តរជាតិ  (IUCN) បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី ៧ សំដៅវាយតម្លៃលើសកម្មភាពរបស់គម្រោង សម្ព័ន្ធភាពHa Long – Cat Ba ក្រោមជំនួយឧបត្ថម្ភដោយភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក (USAID) ។

អញ្ជើញថ្លែងនៅទីនេះ លោក Jake Brunner ប្រធានតំណាងស្ដីទីនៃអង្គការអភិរក្សធនធានធម្មជាតិអន្តរជាតិ វៀតណាមបានឲ្យដឹងថា៖

“នាពេលខាងមុខ យើងត្រូវខិតខំប្រឹងប្រែងថែមទៀត ដើម្បីបន្ត ជោគជ័យរបស់គម្រោង ដូចជា៖ ផលប៉ះពាល់នៃការអភិវឌ្ឍន៍ទេសចរណ៍ដោយ ទ្រង់ទ្រាយធំលើគុណភាពទឹកនិងសត្វព្រៃ។ការអនុវត្តបទប្បញ្ញត្តិទាក់ទងនឹងការកាត់បន្ថយសំរាមប្លាស្ទិច និងការកែលម្អគុណភាពទឹក ដើម្បីដោះស្រាយការបំពុលបរិស្ថានជាពិសេសការបង្កើតគោលនយោបាយរួមស្ដីពីការគ្រប់គ្រងបេតិកភណ្ឌរួម ដើម្បីដាក់ជូនយូណេស្កូនាពេលឆាប់ៗខាងមុខ”។

សូមបញ្ជាក់ថា អស់រយៈពេលជាង ៥ ឆ្នាំ នៃការអនុវត្តគំនិតផ្ដួចផ្ដើម សម្ព័ន្ធភាព Ha Long – Cat Ba នោះ អង្គការអភិរក្សធម្មជាតិអន្តរជាតិបានសម្របសម្រួលនិងធ្វើសកម្មភាពជាច្រើនផ្តោតលើវិស័យសំខាន់ពីរគឺការកែលម្អគុណភាពទឹកនិងអភិរក្សជីវចម្រុះ។ អាស្រ័យហេតុនេះ ខេត្ត Quang Ninh និងទីក្រុង Ha  Long បានកសាងផែនការធ្វើសកម្មភាព គោលនយោបាយកាត់បន្ថយកាកសំណល់នៅលើឈូងសមុទ្រ Ha  Long និង ឈូងសមុទ្រ Cat Ba ផងដែរ៕ 

តាម VOV5 - វិទ្យុសម្លេងវៀតណាម      


ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ី នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុង គូឡាឡាំពួ ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន បានជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។

Top