• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំកំពូលអាមេរិក-ស.ប.ប.កូរ៉េលើកទី២៖ ប្រធានាធិបតីកូរ៉េខាងត្បូងស្ងើចសរសើរការបោះជំហានថ្មីពោរពេញទៅដោយអត្ថន័យ


ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae - in
 

 ក្នុង​បទថ្លែងមតិនាឱកាសដែលកូរ៉េខាងត្បូងរំលឹកខួបលើកទី១០០នៃចលនាឯករាជ្យ ថ្ងៃទី ១ខែមីនានោះ ប្រធានា​ធិបតីកូរ៉េខាងត្បូង លោក Moon Jae – in នាថ្ងៃទី១ខែមីនា បានស្ងើចសរសើរថា កិច្ចប្រជុំ​កំពូល​លើកទី​២ រវាងប្រធានាធិបតីអាមេរិក លោ​ក Donald Trump និងថ្នាក់ដឹកនាំកូរ៉េខាងជើង K​im Jong – un នៅទីក្រុង​ហាណូយ​ ជាដំណើការថ្មី ដើម្បីឆ្ពោះទៅកិច្ចព្រមព្រៀងនៅ​ “កម្រិតខ្ពស់ជាង” ទោះ​បីជាភាគី​ទាំងពីរ​មិន​នាំចេ​ញ​សេចក្តីថ្លែងការណ៍រួមនៅចុ​ងបញ្ចប់​កិច្ចប្រជុំក៏​ដោយ​។

លោក​ប្រធានាធិបតី Moon Jae – in  ព្រមទាំងសង្កត់ធ្ងន់ទៅលើតួនាទីសំខាន់របស់ សេអ៊ុល ក្នុង​ការធ្វើជា​ស្ពាន​តភ្ជាប់​រវាង​អាមេរិកនិងកូរ៉េខាងជើង។ លោកប្រ​ធានា ធិបតី Moon Jae – in បានឲ្យដឹ​ងថា “តួនាទី​របស់​យើង​ខ្ញុំកាន់​តែមាន​សារៈសំខាន់ជាង។ រដ្ឋាភិបាលកូរ៉េខាងត្បូ​ង នឹងបន្ត​ទំនាក់​ទំនង​និង​សហការ​យ៉ាង​ជិត​ស្និទ្ធិ​ជាមួយ​អាមេ រិកនិងកូរ៉េខាងជើង ដើម្បីជួយគេសម្រេចបានកិច្ចព្រមព្រៀងពេញ​លេញដោយគ្រប់វិ​ធី”៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top