• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំស្ត្រីអាស៊ាន៖ ពង្រីកតួនាទីរបស់ស្ត្រីក្នុងការស្ដារឡើងវិញជាទូទៅក្រោយពីជម្ងឺរាតត្បាត


នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំស្ត្រីអាស៊ាន។ (រូបថត៖ VOV)
 

នៅក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧និងកិច្ចប្រជុំពាក់ ព័ន្ធនានា នាយប់ថ្ងៃទី១២ វិច្ឆិកា កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំស្ត្រីអាស៊ានបាន ប្រារព្ធធ្វើឡើងក្រោមមូលបទ “តួនាទីរបស់ស្ត្រីក្នុងការកសាងសហគមន៍ អាស៊ានមួយប្រកបដោយភាពស្អិតរមួត ភាពសកម្ម ចីរភាពនិងបរិយាប័ន្ន ក្នុងពិភពលោកក្រោយពី Covid-19”។

អញ្ជើញចូលរួមកិច្ចប្រជុំនេះមានវត្ត មាននាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ប្រធានអាស៊ាន ឆ្នាំ២០២០ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ម្ចាស់ក្សត្រីហូឡង់ Maxima ជាបេសកជនពិសេសរបស់អគ្គលេខាធិការអង្គ ការសហប្រជាជាតិទទួលបន្ទុក ហិរញ្ញវត្ថុបរិយាប័ន្នសម្រាប់ការអភិវឌ្ឍ ឯក ឧត្តម Lim Jock Hoi អគ្គលេខាធិការអាស៊ាន រួមជាមួយថ្នាក់ដឹកនាំស្ត្រីរបស់ ប្រទេសអាស៊ាននិងអង្គការអន្តរជាតិនានាផងដែរ។

អញ្ជើញថ្លែងនៅកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា តួនាទីរបស់ស្ត្រីត្រូវបានអះអាងយ៉ាងច្បាស់លាស់នៅ ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត Covid-19។ ប៉ុន្តែ ពិភពលោកកំពុង ឃើញការកើនឡើងនៃបញ្ហាប្រឈមចំពោះស្ត្រីលើវិស័យជាច្រើន។ តាមការ ប៉ាន់ស្មានរបស់អង្គការសហប្រជាជាតិថា ដល់ឆ្នាំ២០២១ ពិភពលោកនឹង មានស្ត្រីនិងកុមារីចំនួន ៤៣៥ លាននាក់ធ្លាក់ចូលក្នុងភាពក្រីក្រ ក្នុងនោះ៤៧លាន នាក់រងផលប៉ះពាល់ដោយផ្ទាល់នៃជម្ងឺ Covid-19។ ហេតុដូច្នេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវដាក់ស្ត្រីនៅចំណុចកណ្ដាលក្នុងកិច្ចខិតខំប្រឹងប្រែងនិងគោល នយោបាយស្ដីពីការឆ្លើយតប ការជំនះ ពុះពារលើផលវិបាកដោយសារ ជម្ងឺរាតត្បាតនៅតាមប្រទេសនិងតំបន់នីមួយៗតែម្ដង។  

ចំណែកប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអះអាងថា ដើម្បីពង្រីកតួនាទីរបស់ស្ត្រីក្រោយពីជម្ងឺរាតត្បាត អាស៊ាន ត្រូវការមានវិធីអភិក្រមថ្មីប្រកបដោយការច្នៃប្រឌិតនិងប្រសិទ្ធភាពជាងមុន។ លោកស្រីប្រធានរដ្ឋសភាអញ្ជើញមានប្រសាសន៍ថា៖

“អាស៊ានត្រូវដាក់ស្ត្រីនៅចំណុចកណ្ដាលក្នុងការងារស្ដារឡើងវិញ បង្កើនតួនាទីដឹកនាំនិងសិទ្ធិអំណាចរបស់ស្ត្រីក្នុងដំណើរការតាក់តែងគោលនយោបាយ ក៏ដូចជាបង្កើនសិទ្ធិអំណាចផ្នែកសេដ្ឋកិច្ចជូនស្ត្រីផងដែរ។ នាំសមភាពយេនឌ័រនិងការផ្ដល់សិទ្ធិអំណាច ដល់ស្ត្រីក្លាយទៅជាអាទិភាពសំខាន់មួយក្នុងដំណើរការកសាង​សហគមន៍​ក្រោយពីឆ្នាំ២០២៥។ អាស៊ាន ក៏ត្រូវការមានវិធីអភិក្រមថ្មីដើម្បីពង្រីកតួនាទីរបស់ស្ត្រីលើគ្រប់វិស័យ ជាពិសេស​គឺត្រូវការទាញយកអត្ថប្រយោជន៍ពីវិទ្យាសាស្ត្រ បច្ចេកវិទ្យាដើម្បី លើកកំពស់សមត្ថភាពនិងពង្រីកសក្ដានុពលរបស់ស្ត្រី”។

ដើម្បីលើកកំពស់សមត្ថភាពនិងពង្រីកសក្ដានុពលរបស់ស្ត្រី តាមការ គ្រោងទុក នាឆ្នាំ២០២១ វៀតណាមនឹងរៀបចំវេទិកាជាន់ខ្ពស់អាស៊ាន ស្ដីពីការចូលរួមចំណែករបស់ស្ត្រីក្នុងការស្ដារឡើងវិញគ្រប់ជ្រុងជ្រោយនិងប្រកបដោយចីរភាព៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានឲ្យដឹងថា នេះជាលើកទីមួយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ដែលជាសញ្ញាសម្គាល់ថ្មីមួយក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្តនិយាយដោយឡែក និងកិច្ចការបរទេសពហុភាគីរបស់វៀតណាមនិយាយរួម។

Top