• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំកំពូល MERCOSUR មិនចេញសេចក្តីថ្លែងការណ៍រួម​ ដោយ​សារការ​ខ្វែងគំនិតគ្នា

បន្ទាប់ពីរយៈពេល ២ ថ្ងៃបើកកិច្ចប្រជុំនៅរដ្ឋធានី Brasilia របស់ប្រេស៊ីលនោះ  បញ្ហាពាក់ព័ន្ធនឹងពន្ធ AEC ត្រូវបានបណ្ដាប្រទេសយល់ព្រមគ្នា ដោយកាត់បន្ថយអត្រាពន្ធ AEC ចំនួន ១០ % សម្រាប់ទំនិញភាគច្រើនដែលបាននាំចូលពីខាងក្រៅប្លុក។

នាថ្ងៃទី ១៧ ធ្នូ កិច្ចប្រជុំកំពូលនៃប្លុកទីផ្សាររួមអាមេរិកខាងត្បូង (MERCOSUR) បានបញ្ចប់នៅប្រេស៊ីលដោយមិនអាចចេញសេចក្តីថ្លែងការណ៍រួម ដោយសារការខ្វែងគំនិតគ្នារវាងបណ្ដាប្រទេសជាសមាជិក ដែលពាក់ព័ន្ធនឹងការអនុវត្តបណ្ដាការចរចាពាណិជ្ជកម្មជាមួយដៃគូខាងក្រៅទោះបីជាមានការឯកភាពគ្នាអំពីកម្រិតពន្ធគយរួម លើទំនិញនាំចូលក្រៅប្លុក  (AEC) ក៏ដោយ។

បន្ទាប់ពីរយៈពេល ២ ថ្ងៃបើកកិច្ចប្រជុំនៅរដ្ឋធានី Brasilia របស់ប្រេស៊ីលនោះ  បញ្ហាពាក់ព័ន្ធនឹងពន្ធ AEC ត្រូវបានបណ្ដាប្រទេសយល់ព្រមគ្នា ដោយកាត់បន្ថយអត្រាពន្ធ AEC ចំនួន ១០ % សម្រាប់ទំនិញភាគច្រើនដែលបាននាំចូលពីខាងក្រៅប្លុក។  ទោះយ៉ាងណាក៏ដោយ អ៊ុយរូហ្គាយបានដាក់ចេញលក្ខខ័ណ្ឌសម្រាប់ការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមគឺប្រទេសជាមាជិកផ្សេងទៀត ត្រូវយល់ព្រមអនុញ្ញាតឲ្យ Montevideo ចាប់ផ្តើមចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដោយមិនចាំបាច់មានការចូលរួមរបស់ប្រទេសជាសមាជិកដទៃឡើយ។ ប្រការនេះគឺដើរផ្ទុយនឹងគោលការណ៍នាបច្ចុប្បន្នរបស់ MERCOSUR។ នៅចំពោះមុខការជំទាស់ខាងលើរបស់អ៊ុយរូហ្គាយនោះ កិច្ចប្រជុំ ត្រឹមតែចេញសេចក្តីប្រកាសព័ត៌មាន ដែលត្រូវបានរដ្ឋាភិបាលអាហ្សង់ទីន ប្រេស៊ីល និងប៉ារ៉ាហ្គាយចុះហត្ថលេខាប៉ុណ្ណោះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស អាយុ ២០ ឆ្នាំជារៀងរហូត

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស "អាយុ ២០ ឆ្នាំជារៀងរហូត"

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា បានអះអាងថា៖ ពលីកម្មនិងការលះបង់របស់វីរៈយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ និងជនមាន គុណូបការៈ គឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិមានសន្តិភាព ឯកភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន។

Top