• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កាហ្សាក់ស្ថានជាដៃគូសំខាន់ជួរមុខរបស់វៀតណាមនៅអាស៊ីកណ្តាល

នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នៅវិមានប្រធានរដ្ឋ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍ប្រធានាធិបតីកាហ្សាក់ស្ថានលោក Kassym-Jomart Tokayev ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀត ណាម ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែសីហា។
ប្រធានរដ្ឋ លោក Vo Van Thuong អញ្ជើញស្វាគមន៍ និងជួបពិភាក្សាការងារជាមួយប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev (រូបថត៖ VOV)

បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច ប្រធានរដ្ឋលោក Vo Van Thuong និងប្រធានាធិបតីកាហ្សាក់ស្ថានអញ្ជើញត្រួតពលកិត្តិយស។ បន្ទាប់មក ថ្នាក់ដឹកនាំទាំងពីរបានដំណើការជំនួបពិភាក្សា។

នៅក្នុងជំនួបនេះ ប្រធានរដ្ឋលោក Vo Van Thuong បានអះអាងថា វៀតណាមជានិច្ចកាលតែងតែផ្តោតការយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃ ណីជាមួយកាហ្សាក់ស្ថាន ដោយចាត់ទុកកាហ្សាក់ស្ថានជាដៃគូសំខាន់បំផុតរបស់ វៀតណាមនៅតំបន់អាស៊ីកណ្តាល។ ប្រធានរដ្ឋលោក Vo Van Thuong បានស្នើឱ្យប្រទេសកាហ្សាក់ស្ថានគាំទ្រកិច្ចចរចា ក្នុងគោលបំណងដំឡើងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សម្ព័ន្ធសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (EAEU) ឲ្យបានឆាប់ៗ ដើម្បីបំពេញតាមតម្រូវការជាក់ស្តែង និងបង្កើតឱកាសថ្មីៗបន្ថែមទៀតសម្រាប់ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

រីឯខ្លួនវិញ ប្រធានាធិបតីលោក Kassym-Jomart Tokayev បានអះអាងថា រដ្ឋកាហ្សាក់ស្ថាន តែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពប្រពៃណីដ៏ល្អរវាងប្រទេសទាំងពីរ ហើយចាត់ទុកវៀតណាមជាដៃគូអាទិភាពបំផុតមួយរបស់ខ្លួននៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ប្រធានាធិបតីកាហ្សាក់ស្ថានចង់ឱ្យភាគីទាំងពីរសម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីសម្រេចបាននូវគោលដៅសម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១,៥ ពាន់លានដុល្លារនៅឆ្នាំ ២០០៣ (កាលពីឆ្នាំមុន ទំហំពាណិជ្ជកម្មរវាងកាហ្សាក់ស្ថាននិងវៀតណាមឈានដល់ជិត ៦០០ លានដុល្លារ); ហើយស្នើបង្កើតក្រុមប្រឹក្សាធុរកិច្ចវៀតណាម-កាហ្សាក់ស្ថាន។

ភាគីទាំងពីរបានឯកភាពបន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធនៅវេទិកាពហុភាគី ជាពិសេសអង្គការសហប្រជាជាតិ។ ថ្នាក់ដឹកនាំទាំងពីរក៏បានចែករំលែកទស្សនៈស្តីពីការដោះស្រាយជម្លោះក្នុងតំបន់ និងពិភពលោកដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។

បន្ទាប់ពីកិច្ចពិភាក្សា ថ្នាក់ដឹកនាំទាំងពីរបានធ្វើជាសាក្សី ក្នុងការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានឲ្យដឹងថា នេះជាលើកទីមួយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ដែលជាសញ្ញាសម្គាល់ថ្មីមួយក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្តនិយាយដោយឡែក និងកិច្ចការបរទេសពហុភាគីរបស់វៀតណាមនិយាយរួម។

Top