• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កាសែតឥណ្ឌូនេស៊ីបានផ្សាយថា ប្រទេសនេះគួរតែសិក្សាបន្ថែមអំពីបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ របស់ប្រទេសវៀតណាម

កាសែត Jakarta Post ចេញផ្សាយកាលពីថ្ងៃទី ២៨ ខែធ្នូ បានមានអត្ថបទមួយក្រោមចំណងជើងថា “ ការរៀនសូត្រពីវិធីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩របស់វៀតណាម” ដែលក្នុងនោះបានបង្ហាញថាបណ្តាប្រទេសនានាគួរតែសិក្សាបន្ថែមទៀតអំពីវិធីគ្រប់គ្រងជំងឺរាតត្បាតសកលរបស់វៀតណាម។

ការធ្វើតេស្តសំណាកដើម្បីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នៅវៀតណាម (រូបថត៖ VNA)


នៅក្នុងអត្ថបទនេះ អ្នកកាសែតដ៏ល្បីល្បាញរបស់ឥណ្ឌូនេស៊ី លោក Veeramalla Anjaiah បានឲ្យដឹងថាដោយមានចំនួនប្រជាជន ៩៧,៧៥ លាននាក់ និងមានខ្សែព្រំដែនយ៉ាងវេងជាប់ជាមួយប្រទេសចិន វៀតណាមមានតែករណីឆ្លងជំងឺកូវីដ១៩ចំនួន ១.៤៣៨ ករណី និងអ្នកស្លាប់ចំនួន ៣៥ នាក់ បើគិតដល់ថ្ងៃទី ២៥ ខែខែធ្នូ។

នេះគឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួននៅលើពិភពលោកដែលទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស SARS-CoV-2 ។ អត្ថបទនេះក៏បានបញ្ជាក់ថា វៀតណាមបានព្យាករណ៍យ៉ាងត្រឹមត្រូវចំពោះផលប៉ះពាល់នៃជំងឺរាតត្បាត ព្រមទាំងចាត់វិធានការន៍បង្ការនិងទប់ស្កាត់ជំងឺរាតត្បាតយ៉ាងម៉ឺងម៉ាត់តាំងពីដើមខែមករាឆ្នាំ ២០២០ សូម្បីតែមុនពេលវីរុស SARS-CoV-2 ផ្ទុះឡើងនៅក្នុងប្រទេសក៏ដោយ។

ទន្ទឹមនឹងនេះដែរ វៀតណាមត្រូវបានគេវាយតម្លៃខ្ពស់ចំពោះការសំរេចចិត្តរហ័សរបស់ខ្លួន រួមទាំងបានបញ្ជូនសារសុខាភិបាល សាធារណៈប្រកបដោយប្រសិទ្ធភាព និងមានការតាមដានពីប្រភពឆ្លងរាលដាលជំងឺប្រកបដោយប្រសិទ្ធភាពចាប់តាំងពីថ្ងៃដំបូងនៃការផ្ទុះជំងឺផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមមានសមត្ថភាពពេញលេញក្នុងការធានាស្ថិរភាពសម្រាប់ការផ្គត់ផ្គង់ប្រេងឥន្ធនៈក្នុងប្រទេស

វៀតណាមមានសមត្ថភាពពេញលេញក្នុងការធានាស្ថិរភាពសម្រាប់ការផ្គត់ផ្គង់ប្រេងឥន្ធនៈក្នុងប្រទេស

យោងតាមលោកស្រី ហ្វាម ធូ ហាំង បណ្តាស្ថាប័នមានសមត្ថកិច្ចវៀត ណាម និងអាជីវកម្មនាំចូល-នាំចេញប្រេងឥន្ធនៈ តែងតែរក្សាជានិច្ច កិច្ចសហប្រតិបត្តិការជាមួយដៃគូបរទេស ដើម្បីជំរុញការអនុវត្តកិច្ចសន្យាផ្គត់ផ្គង់រយៈពេលវែងដែលបានចុះហត្ថលេខាយ៉ាងពេញលេញ និងទាន់ពេលវេលា។

Top