ព័ត៌មាន
កាសែតអន្តរជាតិចុះផ្សាយព័ត៌មានអំពីដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong
កាសែត People
World ដែលមានទីស្នាក់ការនៅទីក្រុង New York (អាមេរិក) បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស លោក Nguyen
Phu Trong ជាព្រឹត្តិការណ៍ការទូតគួរឲ្យកត់សម្គាល់
ដោយបញ្ជូនសារសំខាន់មួយក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។
អត្ថបទនេះបានលើកឡើងថា អគ្គលេខាបក្ស លោក Nguyen Phu Trong គឺជាមេដឹកនាំបរទេសដំបូងគេដែលបាន
មកបំពេញទស្សនកិច្ចនៅចិន ចាប់តាំងពីមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ២០
របស់បក្សកុម្មុយនិស្តចិន។
គោលបំណងនៃដំណើរទស្សនកិច្ចនេះគឺអភិវឌ្ឍន៍បន្ថែមទៀតនូវទំនាក់ទំនងភាពជាអ្នកជិតខាងប្រពៃណីរវាងភាគីទាំងពីរ
ដើម្បីអត្ថប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ និងដើម្បីសន្តិភាព
ស្ថិរភាពក្នុងតំបន់ ។
កាសែត Diplomat របស់អាមេរិកក៏មានអត្ថបទមួយ ក្រោមចំណងជើងថា “ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស
លោក Nguyen Phu Trong៖ លើកច្បាស់ពីទំនាក់ទំនងពិសេសរវាងវៀតណាមនិងចិន”។ អត្ថបទនេះបានចាត់ទុកថា
ដំណើរទស្សនកិច្ចលើកនេះ
មិនត្រឹមតែជាសក្ខីភាពនៃទំនាក់ទំនងភាពជាអ្នកជិតខាងយូរអង្វែងរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ
ថែមទាំងជាសញ្ញាដើម្បីបង្កើនទំនុកទុកចិត្ត ជំរុញទំនាក់ទំនងវៀតណាម-ចិន
ឡើងដល់កម្រិតស្ថិរភាព និងអភិវឌ្ឍន៍ជាងទៀត៕