• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កាសែតសិង្ហបុរី៖ វៀតណាមកំពុងឈានដល់ការក្លាយជា “ខ្លាថ្មីនៅអាស៊ី”

យោងតាមកាសែតជាភាសាអង់គ្លេសនេះ វៀតណាមនឹងកត់ត្រាការកើនឡើង ២.៦% នៃផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ ២០២១ ហើយការស្ទុះងើបឡើងរបស់សេដ្ឋកិច្ច ក្រោយជំងឺរាតត្បាតកូវីដ ១៩ គ្រោងនឹងកើនឡើងនៅឆ្នាំ ២០២២។

អត្ថបទ សម្លេងគ្រហឹមលាន់រំពងរបស់ខ្លាថ្មីនៅអាស៊ីចុះផ្សាយលើកាសែត Business Times (សិង្ហបុរី) ដែលជាការសែតប្រចាំថ្ងៃផ្នែកហិរញ្ញវត្ថុតែមួយគត់របស់ប្រទេសសិង្ហបុរី បានបញ្ជាក់ថា សេដ្ឋកិច្ចរបស់វៀតណាមបានរីកចម្រើនយ៉ាងខ្លាំងនិងកំពុងក្លាយទៅជា ខ្លាថ្មីរបស់តំបន់អាស៊ីជាមួយនឹងការផ្ទុះទីផ្សារអចលនទ្រព្យនិងវណ្ណៈអ្នកមាន។

យោងតាមកាសែតជាភាសាអង់គ្លេសនេះ វៀតណាមនឹងកត់ត្រាការកើនឡើង ២.៦% នៃផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ ២០២១ ហើយការស្ទុះងើបឡើងរបស់សេដ្ឋកិច្ច ក្រោយជំងឺរាតត្បាតកូវីដ ១៩ គ្រោងនឹងកើនឡើងនៅឆ្នាំ ២០២២។ Business Times ក៏បានដកស្រង់ការព្យាករណ៍របស់ក្រុមហ៊ុនស្រាវជ្រាវហិរញ្ញវត្ថុ DBS (សិង្ហបុរី) ឲ្យដឹងថា កំណើន GDP របស់វៀតណាមនឹងឈានដល់ ៨% ក្នុងឆ្នាំ ២០២២ ដែលត្រូវបានជំរុញដោយគោលនយោបាយរូបិយវត្ថុសមស្រប។

Business Times ក៏បានចង្អុលបង្ហាញពីការផ្លាស់ប្តូរយ៉ាងខ្លាំងនៃសេដ្ឋកិច្ចវៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ទាំងនេះគឺ៖ ទីមួយ ការផ្ទុះនៃវណ្ណៈអ្នកមាន។ ទីពីរគឺបរិយាកាសដែលលើកទឹកចិត្តសហគ្រិនភាព។ ប្រទេសវៀតណាមត្រូវបានគេស្គាល់ថាជាមជ្ឈមណ្ឌលផ្គត់ផ្គង់ផ្នែកទន់របស់តំបន់អាស៊ីអាគ្នេយ៍ ដែលកម្មករដែលមានជំនាញខ្ពស់ និងប្រាក់ឈ្នួលខ្ពស់ ជាចំណុចទាក់ទាញសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាបង្កើតមូលដ្ឋានគ្រឹះអភិវឌ្ឍន៍។ ទីបីគឺការរីកចម្រើននៃថាមពលកកើតឡើងវិញ។ បច្ចុប្បន្នវៀតណាមជាប្រទេសដែលមានសមត្ថភាពថាមពលពន្លឺព្រះអាទិត្យធំជាងគេនៅអាស៊ីអាគ្នេយ៍ ជាមួយនឹងសមត្ថភាពដំឡើង ១៦.៦ ជីហ្គាវ៉ាត់គិតត្រឹមឆ្នាំ ២០២០។

ទី៤ ក្រៅពីការផ្ទុះអំពីអចលនៈទ្រព្យនិងការងើបឡើងវិញនៃសេដ្ឋកិច្ចដ៏រឹងមាំ ការអភិវឌ្ឍដ៏ខ្លាំងក្លានៃទីផ្សារអចលនទ្រព្យក្នុងប្រទេសវៀតណាមបានទាក់ទាញដើមទុនពីក្រុមហ៊ុនអចលនទ្រព្យសិង្ហបុរីជាច្រើន។ ហើយចុងក្រោយ គឺតម្រូវការសម្រាប់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗ។ វិស័យសំណង់របស់វៀតណាមត្រូវបានរំពឹងថានឹងបន្តងើបឡើងវិញនៅឆ្នាំ ២០២២ ដោយសារគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតធំមួយចំនួនបានឈានទៅដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មី៕

តាម VOV វិទ្យុសំឡេងវៀតណាម​

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញទៅទស្សនរោងចក្របច្ចេកវិទ្យានៅសិង្ហបុរី

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញទៅទស្សនរោងចក្របច្ចេកវិទ្យានៅសិង្ហបុរី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សាធារណរដ្ឋសិង្ហបុរី និងថ្លែងសុន្ទរកថាដ៏សំខាន់នៅក្នុងកិច្ចសន្ទនា Shangri-La លើកទី ២៣ នៅព្រឹកថ្ងៃទី ៣០ ខែឧសភា (ម៉ោងក្នុងស្រុក) លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានចូលរួមពិធីដាំដើមឈើនៅសួនរុក្ខជាតិសិង្ហបុរី។

Top