• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការ​តាំង​ពិព័រណ៍ “កងកម្លាំងនគរបាលវៀតណាម - កម្ពុជា - ឡាវ - សញ្ញាសម្គាល់នៃ​ចំណង​​​មិត្តភាព និងកិច្ចសហប្រតិបត្តិការ“

នាព្រឹកថ្ងៃទី ២៦ សីហា នៅទីក្រុងហាណូយ ក្រសួងនគរបាលវៀតណាមបានរៀបចំពិធីបើកការតាំងពិព័រណ៌ “កម្លាំងនគរបាលវៀតណាម - កម្ពុជា - ឡាវ - សញ្ញាសម្គាល់នៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ”។
  ពិធីកាត់ខ្សែបូ បើកសម្ពោធការតាំងពិព័រណ៌។ រូបថត៖ Pham Kien/TTXVN  

ពិព័រណ៍នេះ ត្រូវបានរៀបចំឡើងក្នុងឱកាសរំលឹកខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងឡាវ (៥ កញ្ញា ១៩៦២ - ៥ កញ្ញា ២០២២); ៤៥ឆ្នាំនៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការវៀតណាម-ឡាវ និង ៥៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២២)។ ការតាំងពិព័រណ៍បានដាក់បង្ហាញនិងឧទ្ទេសនាមពីរូបភាពចំនួនជាង៣០០; សម្ភារៈ និងស្នាដៃឆ្នើមចំនួនជាង ៥០០ ដែលបង្ហាញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងនគរបាលនៃប្រទេសទាំងបី។ នេះជាសកម្មភាពជាក់ស្តែង ដើម្បីផ្តល់ព័ត៌មាន និងចំណេះដឹងដល់កម្មាភិបាល យោធិន និងប្រជាជន ជាពិសេសយុវជនជំនាន់ក្រោយ អំពីអត្ថន័យ និងគុណតម្លៃនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពរវាងកងកម្លាំងនគរបាលនៃប្រទេសទាំងបី; តាមនោះ រួមចំណែកក្នុងការពង្រឹង ពូនជ្រុំនិងអភិវឌ្ឍន៍ទំនាក់ទំនងដ៏ល្អប្រសើរ ប្រកបដោយនិរន្តរភាពរវាងបក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងបី វៀតណាម កម្ពុជា និងឡាវ។

ការតាំងពិព័រណ៌នេះនឹងប្រព្រឹត្តិទៅ រហូតដល់ថ្ងៃទី ១១ ខែកញ្ញា នៅសារមន្ទីរនគរបាលប្រជាជនទីក្រុងហាណូយ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top