• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការអនុវត្តការសន្សំសំចៃ និងប្រយុទ្ធប្រឆាំងនឹងភាពខ្ជះខ្ជាយបានបំពេញប្រភពកម្លាំងសម្រាប់ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ និងស្ដារ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមឡើងវិញ

ការសន្សំថវិកា និងទុនរដ្ឋសរុបក្នុងឆ្នាំ ២០២២ យោងតាមរបាយការណ៍របស់ក្រសួង ស្ថាប័ន និងខេត្ត ក្រុងគឺ ៥៣ ៨៩៦ ពាន់លានដុង (ប្រហែល ២,៣ ពាន់លានដុល្លារអាមេរិក)។ ការងារគ្រប់គ្រង ទិញទ្រព្យសម្បត្តិសាធារណៈនៅតាមក្រសួង ស្ថាប័ន និងខេត្ត ក្រុងត្រូវបានធានាយ៉ាងតឹងរ៉ឹង និងសន្សំសំចៃ។

នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា ក្នុងក្របខណ្ឌសម័យប្រជុំលើកទី៥ រដ្ឋសភាវៀតណាមនីតិកាលទី១៥ សមាជិកសភាបានស្ដាប់របាយការណ៍ស្តីពីការអនុវត្តការសន្សំសំចៃ ការប្រយុទ្ធប្រឆាំងភាពខ្ជះខ្ជាយឆ្នាំ ២០២២ និងរបាយការណ៍ស៊ើបអង្កេតលើបញ្ហានេះ។

រាយការណ៍អំពីការអនុវត្តន៍ការសន្សំសំចៃ និងប្រយុទ្ធប្រឆាំងភាពខ្ជះខ្ជាយឆ្នាំ ២០២២ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាមលោក Ho Duc Phoc បានឲ្យដឹងថា  ការសន្សំថវិកា និងទុនរដ្ឋសរុបក្នុងឆ្នាំ ២០២២ យោងតាមរបាយការណ៍របស់ក្រសួង ស្ថាប័ន និងខេត្ត ក្រុងគឺ ៥៣ ៨៩៦ ពាន់លានដុង (ប្រហែល ២,៣ ពាន់លានដុល្លារអាមេរិក)។ ការងារគ្រប់គ្រង ទិញទ្រព្យសម្បត្តិសាធារណៈនៅតាមក្រសួង ស្ថាប័ន និងខេត្ត ក្រុងត្រូវបានធានាយ៉ាងតឹងរ៉ឹង និងសន្សំសំចៃ។

ទាក់ទិននឹងភារកិច្ច និងដំណោះស្រាយក្នុងការអនុវត្តការសន្សំសំចៃ និងការប្រយុទ្ធប្រឆាំងនឹងភាពខ្ជះខ្ជាយក្នុងឆ្នាំនេះ លោកនាយករដ្ឋមន្ត្រីបានចេញផ្សាយកម្មវិធីមេស្ដីពីការអនុវត្តសន្សំសំចៃ និងប្រយុទ្ធប្រឆាំងនឹងភាពខ្ជះខ្ជាយជាមួយភារកិច្ចសំខាន់ចំនួន ៨ និងក្រុមដំណោះស្រាយចំនួន ៤ ដើម្បីអនុវត្តន៍។ ត្រួតពិនិត្យអំពីការអនុវត្តការសន្សំសំចៃ ប្រយុទ្ធប្រឆាំងភាពខ្ជះខ្ជាយ លោក Le Quang Manh ប្រធានគណៈកម្មការហិរញ្ញវត្ថុ និងថវិការដ្ឋសភាបានវាយតម្លៃថា៖

“រដ្ឋាភិបាល និងលោកនាយករដ្ឋមន្ត្រីបានយកចិត្តទុកដាក់បន្ថែមទៀតលើការកសាង និងសុក្រិតរបៀបរបប ធ្វើជាមូលដ្ឋានដ៏សំខាន់ដើម្បីអនុវត្តន៍ការសន្សំសំចៃ និងប្រយុទ្ធប្រឆាំងនឹងភាពខ្ជះខ្ជាយសន្សំយ៉ាងហ្មត់ចត់លើការចំណាយថវិការដ្ឋ កាត់បន្ថយកញ្ចប់ចំណាយមិនចាំបាច់ ដើម្បីបំពេញប្រភពធនធានសម្រាប់ការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ និងអនុវត្តន៍កម្មវិធីស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម។  ក្រសួង ស្ថាប័ន និងខេត្ត ក្រុងជាច្រើនមានអត្រាសន្សំសំចៃខ្ពស់ផងដែរ”។

សម័យពិភាក្សាលើផែនការឆ្នាំ ២០២៣ ស្ដីពីការអនុវត្តន៍ការសន្សំសំចៃ ប្រយុទ្ធប្រឆាំងនឹងភាពខ្ជះខ្ជាយក្នុងការគ្រប់គ្រង និងប្រើប្រាស់ថវិការដ្ឋ ការវិនិយោគសាធារណៈជាដើម នឹងប្រព្រឹត្តិទៅនាថ្ងៃទី ២៥ ឧសភាខាងមុខ៕

ភ្ញៀវទេសចរអន្តរជាតិមកកាន់វៀតណាមបាន​កើនឡើង ១៤.៥% ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២៦

ភ្ញៀវទេសចរអន្តរជាតិមកកាន់វៀតណាមបាន​កើនឡើង ១៤.៥% ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២៦

យោងតាមលទ្ធផល​ស្ថិតិ ក្នុងខែកញ្ញា ឆ្នាំ ២០២៦ វៀតណាមបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិប្រមាណ ១.៧៧ លាននាក់ កើនឡើងជាង ១៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥។

Top