• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការផ្លាស់ប្តូរសិល្បៈដើម្បី​លើកតម្កើងពណ៌វប្បធម៌នៃសមាជិកអាស៊ាន

អបអរសាទរខួបលើកទី ៥៦ ឆ្នាំនៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) (១៩៦៧-២០២៣) និង ៧៨ ឆ្នាំនៃទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥- ២ កញ្ញា ២០២៣) នាយប់ថ្ងៃទី ៣០ ខែសីហា សហព័ន្ធអង្គការមិត្តភាពទីក្រុងហាណូយបានសហការជាមួយស្ថានទូតនៃបណ្តាប្រទេសអាស៊ានប្រចាំនៅទីក្រុងហាណូយដើម្បីរៀបចំកម្មវិធីផ្លាស់ប្តូរសិល្បៈអន្តរជាតិ។
គណៈប្រតិភូបានថតរូបអនុស្សាវរីយ៍ ដើម្បីបង្ហាញពីចំណងសាមគ្គីភាព និងមិត្តភាព។ រូបថត៖ Nguyen Viet/VNA

ថ្លែងមតិនៅកម្មវិធីនេះ ប្រធានសម្ព័ន្ធអង្គការមិត្តភាពទីក្រុងហាណូយ លោក Nguyen Ngoc Ky បានអះអាងថា កិច្ចសហប្រតិបត្តិការមិត្តភាពនិងការតភ្ជាប់តំបន់ក្នុងក្របខ័ណ្ឌអាស៊ានបន្តជាអាទិភាពមួយក្នុងគោលនយោបាយកិច្ចការបរទេសធ្វើពិពិពិធកម្ម ពហុភាគីនិយកម្មរបស់វៀតណាម។ រដ្ឋាភិបាលនិងប្រជាជនវៀតណាមនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីរួមចំណែកកសាងអាស៊ានឱ្យកាន់តែស្អិតរមួតនិងរឹងមាំថែមទៀត នាំទំនាក់ទំនងកិច្ចសហប្រតិបត្តិការមិត្តភាពជាមួយបណ្តាប្រទេសសមាជិកលើវេទិកាទ្វេភាគីនិងពហុភាគីឲ្យកាន់តែមានភាពរឹងមាំនិងមានប្រសិទ្ធភាពជាងមុន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top