គណៈប្រតិភូបានថតរូបអនុស្សាវរីយ៍ ដើម្បីបង្ហាញពីចំណងសាមគ្គីភាព និងមិត្តភាព។ រូបថត៖ Nguyen Viet/VNA
ថ្លែងមតិនៅកម្មវិធីនេះ ប្រធានសម្ព័ន្ធអង្គការមិត្តភាពទីក្រុងហាណូយ លោក Nguyen Ngoc Ky បានអះអាងថា កិច្ចសហប្រតិបត្តិការមិត្តភាពនិងការតភ្ជាប់តំបន់ក្នុងក្របខ័ណ្ឌអាស៊ានបន្តជាអាទិភាពមួយក្នុងគោលនយោបាយកិច្ចការបរទេសធ្វើពិពិពិធកម្ម ពហុភាគីនិយកម្មរបស់វៀតណាម។ រដ្ឋាភិបាលនិងប្រជាជនវៀតណាមនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីរួមចំណែកកសាងអាស៊ានឱ្យកាន់តែស្អិតរមួតនិងរឹងមាំថែមទៀត នាំទំនាក់ទំនងកិច្ចសហប្រតិបត្តិការមិត្តភាពជាមួយបណ្តាប្រទេសសមាជិកលើវេទិកាទ្វេភាគីនិងពហុភាគីឲ្យកាន់តែមានភាពរឹងមាំនិងមានប្រសិទ្ធភាពជាងមុន៕