• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការប្រយុទ្ធប្រឆាំងអំពើពុករលួយកាន់តែប្ដូរផ្ដាច់ និងប្រកបដោយប្រសិទ្ធភាពជាង

គណៈកម្មការមជ្ឈឹមដឹកនាំការប្រយុទ្ធប្រឆាំងអំពើពុករលួយបានបើកសម័យប្រជុំលើកទី ២០ អគ្គលេខាបក្ស លោក Nguyen Phu Trong
 

នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ នៅទីក្រុងហាណូយ គណៈកម្មការមជ្ឈឹមដឹកនាំការប្រយុទ្ធប្រឆាំងអំពើពុករលួយបានបើកសម័យប្រជុំលើកទី ២០ ក្រោមការដឹកនាំរបស់ អគ្គលេខាបក្ស លោក Nguyen Phu Trong ប្រធានគណៈកម្មការដឹកនាំ សំដៅធ្វើការវាយតម្លៃលើលទ្ធផលការងារក្នុងរយៈពេល ៦ ខែកន្លងទៅ និងភារកិច្ចសំខាន់ៗសម្រាប់ប៉ុន្នានខែចុងឆ្នាំ និងពិចារណាសម្រេចលើបញ្ហាដ៏សំខាន់ៗមួយចំនួនទៀតក្នុងសមត្ថកិច្ចរបស់គណៈកម្មការដឹកនាំ។

អញ្ជើញថ្លែងសន្និដ្ឋានកិច្ចប្រជុំនេះ  អគ្គលេខាបក្ស លោក Nguyen Phu Trong បានលើកសំណើរថា នារយៈពេលខាងមុខស្ថាប័នមានសមត្ថកិច្ចត្រូវផ្ដោតសំខាន់លើការដឹកនាំពន្លឿនការស៊ើបអង្កេតលើបទល្មើស និងដោះស្រាយសំណុំរឿងក្រោមការតាមដាន និងដឹកនាំរបស់គណៈកម្មការ។ លោកអគ្គលេខាបក្សក៏បានស្នើឲ្យបង្កើនការងារត្រួតពិនិត្យ ឃ្លាំមើល អធិការកិច្ច សវនកម្ម ដោយផ្ដោតសំខាន់លើវិស័យដែលងាយកើតមានអំពើពុករលួយ និងបញ្ហាក្ដៅគគុកក្នុងសង្គម។ លោកបានអះអាងថា៖ “នាពេលខាងមុខ គណៈកម្មការដឹកនាំ និងក្រសួងស្ថាប័នគ្រប់ជាន់ថ្នាក់ត្រូវចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយ។  កៀរគរកម្លាំងរបស់ប្រជាជនទាំងមូល កម្លាំងប្រព័ន្ធនយោបាយទាំងមូល ដើម្បីទទួលបានជ័យជំនះ។ ដូច្នះហើយ យើងត្រូវបន្តធ្វើការឲ្យបានល្អជាង ប្រកបដោយគុណភាពជាង ជំនះពុះពារលើការលំបាក។ ម៉្យាងវិញទៀតត្រូរប្រគល់ការងារឲ្យថ្នាក់ក្រោម បំផុសចលនាប្រយុទ្ធប្រឆាំងអំពើពុករលួយក្នុងសង្គមទាំងមូលផងដែរ”។

ទាក់ទងនឹងលទ្ធផលនៃការប្រយុទ្ធប្រឆាំងអំពើពុករលួយក្នុងរយៈពេល ៦ ខែកន្លងទៅ លោកអគ្គលេខាបក្ស Nguyen Phu Trong បានវាយតម្លៃថា ការងារ ប្រយុទ្ធប្រឆាំងអំពើពុករលួយកាន់តែប្ដូរផ្ដាច់ និងប្រកបដោយប្រសិទ្ធភាពជាង ដោយនាំមកនូវមេរៀនដ៏ថ្លៃថ្លាជាច្រើនផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top