• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការបោះឆ្នោតប្រព្រឹត្តទៅប្រកបដោយជោគជ័យ សុវត្ថិភាព ត្រឹមត្រូវតាមច្បាប់

តាមការធ្វើស្ថិតិរបស់ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គិតរហូតដល់វេលាម៉ោង០ថ្ងៃទី ២៤ ខែឧសភា អត្រាអ្នកទៅបោះឆ្នោតសម្រេចបានជិត៩៨,៤៣% ដែលបង្ហាញ ឲ្យឃើញនូវការទទួលខុសត្រូវខ្ពស់និងជំនឿជឿជាក់របស់ម្ចាស់ឆ្នោតលើទូទាំងប្រទេសចំពោះការបោះឆ្នោតផងដែរ។

លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញទៅបោះឆ្នោតនៅមណ្ឌលបោះឆ្នោតលេខ៤ សង្កាត់ Nguyen Du ខ័ណ្ឌ Hai Ba Trung ទីក្រុងហាណូយ។ (រូបថត៖ VOV)




នាថ្ងៃទី២៣ ខែឧសភា ម្ចាស់ឆ្នោតវៀតណាមចំនួនជាង៦៩លាននាក់លើទូទាំង ប្រទេសបានអនុវត្តន៍សិទ្ធិនិងកាតព្វកិច្ចដ៏ពិសិដ្ឋ ដោយបោះឆ្នោតជ្រើសរើសសមាជិក រដ្ឋសភានីតិកាលទី១៥និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦។

យោងតាមរបាយការណ៍របស់ខេត្ត ក្រុងទាំង៦៣បានឲ្យដឹងថា ការបោះឆ្នោតបានប្រព្រឹត្តទៅយ៉ាងត្រឹមត្រូវតាមផែនការ ធានាប្រជាធិបតេយ្យនិងសុវត្ថិភាព។ តាម ការធ្វើស្ថិតិរបស់ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គិតរហូតដល់វេលាម៉ោង០ថ្ងៃទី ២៤ ខែឧសភា អត្រាអ្នកទៅបោះឆ្នោតសម្រេចបានជិត៩៨,៤៣% ដែលបង្ហាញ ឲ្យឃើញនូវការទទួលខុសត្រូវខ្ពស់និងជំនឿជឿជាក់របស់ម្ចាស់ឆ្នោត លើទូទាំងប្រទេសចំពោះការបោះឆ្នោតផងដែរ។ លោក Bui Van Cuong អគ្គលេខាធិការរដ្ឋសភា ប្រធាន ខុទ្ទកាសល័យរដ្ឋសភានិងជាប្រធានការិយាល័យក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតបានឲ្យដឹងថា៖

“ការងារឃោសនានាំមកនូវលទ្ធផលគួរឲ្យលើកទឹកចិត្ត ដែលបង្កើតបរិយាកាសដ៏សោមនស្សរីករាយពោរពេញទៅដោយកិត្តិយស មោទនភាពសម្រាប់ម្ចាស់ឆ្នោតនិងប្រជាជនលើទូទាំងប្រទេស។ តាមរយៈមធ្យោបាយសារព័ត៌មានមហាជន យើងអាចឃើញយ៉ាងច្បាស់លាស់នូវបរិយាកាសដ៏សប្បាយរីករាយរបស់កម្មាភិបាល បក្ខជន ម្ចាស់ឆ្នោតនិងប្រជាជនទាំងមូល ក្នុងនោះមានទាំងម្ចាស់ឆ្នោតវ័យចំណាស់និងម្ចាស់ ឆ្នោតដែលចូលរួមបោះឆ្នោតជាលើកដំបូងយ៉ាងច្រើនសន្ធឹកសន្ធាប់។ ការបោះឆ្នោតត្រូវបានអនុវត្តន៍យ៉ាងត្រឹមត្រូវតាមច្បាប់ ដោយផ្សាភ្ជាប់នឹងការបង្ការប្រឆាំងជម្ងឺរាត ត្បាត កូវីដ ១៩ ផងដែរ។ ម្លោះហើយ តាមរយៈការបោះឆ្នោត ស្មារតីសាមគ្គីភាព មោទនភាពជាតិក៏ដូចជាជំនឿជឿជាក់របស់ប្រជាជនចំពោះបក្ស រដ្ឋ ត្រូវបានអះអាង និងលើកកំពស់”។

 

លទ្ធផលនិងបញ្ជីឈ្មោះបេក្ខជនជាប់ឆ្នោតជាសមាជិករដ្ឋសភានីតិកាលទី ១៥ នឹងត្រូវបានប្រកាសយ៉ាងយឺតបំផុតត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ (២០ថ្ងៃក្រោយពី ថ្ងៃបោះឆ្នោត)។ ចំណែកឯលទ្ធផលនិងបញ្ជីឈ្មោះបេក្ខជនជាប់ឆ្នោតជាតំណាងក្រុម ប្រឹក្សាប្រជាជនថ្នាក់ខេត្ត ថ្នាក់ស្រុក និងថ្នាក់ឃុំ នឹងត្រូវបានប្រកាសយ៉ាងយឺតបំផុត ត្រឹមថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ (១០ថ្ងៃក្រោយពីថ្ងៃបោះឆ្នោត)៕តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top