• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការនាំចេញបន្លែនិងផ្លែឈើរបស់វៀតណាមអាចបង្កើតកំណត់ត្រាថ្មីចំនួន ៧,៥ ពាន់លានដុល្លារអាមេរិក

ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ ការនាំចេញបន្លែ និងផ្លែឈើសម្រេចបាន ៦,៣៤ ពាន់លានដុល្លារ កើនឡើង ៣១,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និង លើសពីកំណត់ត្រា ៥,៧ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣។
សមាគមន៍បន្លែនិងផ្លែឈើវៀតណាមនាថ្ងៃទី ៥ ខែវិច្ឆិកា បានឲ្យដឹងថា ការ នាំចេញបន្លែនិងផ្លែឈើក្នុងឆ្នាំ២០២៤អាចឈានដល់ ៧,៥ ពាន់លានដុល្លារអាមេរិក។ ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ ការនាំចេញបន្លែ និងផ្លែឈើសម្រេចបាន ៦,៣៤ ពាន់លានដុល្លារ កើនឡើង ៣១,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និង លើសពីកំណត់ត្រា ៥,៧ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣។
ផ្លែទុរេនបន្តជាផលិតផល ដែលរួមចំណែកធំជាងគេ ដោយនាំមកនូវចំណូលជាង ៣ ពាន់ លានដុល្លារក្នុងរយៈពេល ១០ ខែ ដែលស្មើនឹងជិត ៥០% នៃការនាំចេញសរុប។ ផលិតផលផ្សេងទៀតដូចជា ចេក ស្វាយ ផ្លែស្រកានាគ និងផលិតផលកែច្នៃ ក៏រួមចំណែកយ៉ាងសំខាន់ផងដែរ។
ប្រទេសចិននៅតែជាទីផ្សារធំជាងគេដែលនាំចូលបន្លែ និងផ្លែឈើវៀតណាមជា មួយនឹងតម្លៃ ៣,៨ ពាន់លានដុល្លារក្នុងរយៈពេល ៩ ខែ កើនឡើង ៣៨% បើធៀប នឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទីផ្សារដូចជាប្រទេសថៃ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនក៏បានកត់ត្រាកំណើនខ្ពស់នៅកម្រិតពីរខ្ទង់ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញទៅទស្សនរោងចក្របច្ចេកវិទ្យានៅសិង្ហបុរី

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញទៅទស្សនរោងចក្របច្ចេកវិទ្យានៅសិង្ហបុរី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សាធារណរដ្ឋសិង្ហបុរី និងថ្លែងសុន្ទរកថាដ៏សំខាន់នៅក្នុងកិច្ចសន្ទនា Shangri-La លើកទី ២៣ នៅព្រឹកថ្ងៃទី ៣០ ខែឧសភា (ម៉ោងក្នុងស្រុក) លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានចូលរួមពិធីដាំដើមឈើនៅសួនរុក្ខជាតិសិង្ហបុរី។

Top