• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការទូតវៀតណាម - ស្មារតីនៃការតភ្ជាប់សេដ្ឋកិច្ចក្នុងអាស៊ាន

ដំណើរទស្សនកិច្ចនេះ គឺជាសារច្បាស់លាស់នៃបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការពង្រឹងភាព ស្អិតរមួតនយោបាយជាមួយបណ្តាប្រទេសអាស៊ាននិយាយរួម និងជាមួយសិង្ហបុរី និងប្រ៊ុយណេនិយាយដោយឡែក ដើម្បីកសាងសហគមន៍អាស៊ានប្រកបដោយភាព សុខដុមរមនា វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងសមភាគីសិង្ហបុរី លោក Lee Hsien Loong។ (រូបថត៖ TTXVN)

ទីភ្នាក់ងារសារព័ត៌មាន Antara របស់ឥណ្ឌូនេស៊ី នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ បានចុះ ផ្សាយអត្ថបទសរសេរអំពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងលោកជំទាវទៅកាន់ប្រទេសសិង្ហបុរីនិងប្រ៊ុយណេ (ថ្ងៃទី ៨ ដល់ថ្ងៃទី ១១ ខែកុម្ភៈ) ដោយសង្កត់ធ្ងន់លើអត្ថន័យដ៏សំខាន់នៃដំណើរទស្សនកិច្ចក្នុង បរិបទដែល សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និយាយរួម និងវៀតណាម និយាយដោយឡែក ជំរុញកិច្ចសហប្រតិបត្តិការក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយ ពីជំងឺរាតត្បាត Covid-19។ តាមអត្ថបទ វៀតណាមបានក្លាយជាការបំផុសគំនិត ហើយ បង្កើតកម្លាំងចលករអភិវឌ្ឍសម្រាប់ប្រទេសនានាក្នុងតំបន់។ ដំណើរទស្សនកិច្ចនេះ គឺជាសារច្បាស់លាស់នៃបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការពង្រឹងភាព ស្អិតរមួតនយោបាយជាមួយបណ្តាប្រទេសអាស៊ាននិយាយរួម និងជាមួយសិង្ហបុរី និងប្រ៊ុយណេនិយាយដោយឡែក ដើម្បីកសាងសហ គមន៍អាស៊ានប្រកបដោយភាព សុខដុមរមនា វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ សឹង្ហបុរី ប្រ៊ុយណេ និងវៀតណាមសុទ្ធតែបញ្ជាក់នូវការប្តេជ្ញាចិត្តរួមវិភាគទាន យ៉ាងសកម្មក្នុងការកសាងសហគមន៍អាស៊ានដ៏រឹងមាំ ឯកភាព ពង្រីកមជ្ឈភាព និង សំឡេងរួមរបស់សមាគមក្នុងកិច្ចការតំបន់និងអន្តរជាតិ ក្នុងនោះមានបញ្ហាមីយ៉ាន់ម៉ា និងសមុទ្រខាងកើត។

ភាគីនានាបានឯកភាពជំរុញការអនុវត្តសេចក្តីថ្លែងការណ៍ស្តីពី ការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងសម្របសម្រួលយ៉ាង ជិតស្និទ្ធក្នុងការចរចាអំពីក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធ ភាពនិងចីរភាព ស្របតាមច្បាប់អន្តរជាតិ និង អនុសញ្ញាអង្គការសហប្រជាជាតិស្តីពី ច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមដ៏រហោស្ថាន - សម្រស់អាថ៌កំបាំងនៃធម្មជាតិបានរស់ឡើងវិញ

វៀតណាមដ៏រហោស្ថាន - សម្រស់អាថ៌កំបាំងនៃធម្មជាតិបានរស់ឡើងវិញ

ក្នុងវគ្គចាក់ផ្សាយថ្មីបំផុតនៃកម្មវិធី "Le Jardin Extraordinaire" (សួនច្បារដ៏អស្ចារ្យ) នាយប់ថ្ងៃទី១ ខែកុម្ភៈ លើប៉ុស្តិ៍ La Une នៃស្ថានីយវិទ្យុ និងទូរទស្សន៍ ប៊ែលហ្សិក (RTBF) អ្នកសម្របសម្រួលកម្មវិធី Tanguy បាននាំទស្សនិកជនទៅកាន់តំបន់អាស៊ីមួយ ដែលធម្មជាតិនៅតែរក្សាបាននូវសម្រស់ធម្មជាតិដ៏រហោស្ថាន លាក់ខ្លួននៅពីក្រោយព្រៃឈើក្រាស់ៗ និងជួរភ្នំដ៏ខ្ពស់ត្រដែត។

Top