នៅខេត្តក្វាងង៉ាយ លោកឧត្តមសេនីយ៍ឯក ង្វៀន វ៉ាន់ហ្គោវ (Nguyen Van Gau) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាអនុប្រធានគណៈកម្មាធិការដឹកនាំជាតិអំពីការស្វែងរក ប្រមូល និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី បានតម្រូវឲ្យគណៈកម្មាធិការដឹកនាំលេខ ៥១៥ នៃខេត្តក្វាងង៉ាយ ជំរុញខ្លាំងនូវការស្វែងរក ប្រមូល និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី បង្កើនការឃោសនា ចលនាប្រជាជន អតីតយុទ្ធជន និងសាក្សី ដើម្បីផ្តល់ព័ត៌មានបម្រើដល់ការងារស្វែងរក៖
“ខេត្តក្វាងង៉ាយ បន្តប្រមូល ពិនិត្យ និងផ្ទៀងផ្ទាត់ប្រភពព័ត៌មានយ៉ាងហ្មត់ចត់; ផ្តោតលើតំបន់ដែលមានអដ្ឋិធាតុយុទ្ធជនពលីជាច្រើន និងតំបន់ដែលមានផ្នូរសមូហភាពយុទ្ធជនពលីដែលត្រូវបានកំណត់។ ខិតខំបំពេញគោលដៅសម្រាប់ការស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី ដែលយោធភូមិភាគបានប្រគល់។ បច្ចុប្បន្ននេះ ដោយផ្អែកលើតម្រុយដែលប្រជាជន និងប្រភពផ្សេងទៀតបានផ្ដល់មកនោះ យើងបានកំណត់ទីតាំងតំបន់ចំនួន ៦ កន្លែងដែលសង្ស័យថាមានអដ្ឋិធាតុយុទ្ធជនពលី។ សម្រាប់តំបន់ទាំង ៦ នេះ ខ្ញុំស្នើឱ្យគណៈកម្មាធិការដឹកនាំខេត្ត និងកងកម្លាំងពាក់ព័ន្ធអនុវត្តន៍ការងារជាបន្ទាន់ ហើយពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មាននេះឱ្យបានហ្មត់ចត់”។
នៅខេត្តនិញប៊ិញ លោកឧត្តមសេនីយ៍ទោ លឿង វ៉ាន់គៀម (Luong Van Kiem) មេបញ្ជាការយោធភូមិភាគទី ៣ បានចុះត្រួតពិនិត្យការអនុវត្តយុទ្ធនាការ ៥០០ ថ្ងៃទាំងយប់ ដើម្បីវាយតម្លៃការដាក់ពង្រាយជាក់ស្តែង ដោះស្រាយការលំបាក និងឧបសគ្គឱ្យបានទាន់ពេលវេលា និងដឹកនាំដំណោះស្រាយដើម្បីបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តភារកិច្ចនាពេលខាងមុខ។ ក្រុមការងារបានត្រួតពិនិត្យការប្រមូលសំណាកអដ្ឋិធាតុយុទ្ធជនពលី សម្រាប់បម្រើការកំណត់អត្តសញ្ញាណ ហើយបានទៅសួរសុខទុក្ខ លើកទឹកចិត្ត និងប្រគល់អំណោយដល់ក្រុមនានាដែលកំពុងអនុវត្តន៍ភារកិច្ចប្រមូលសំណាកយុទ្ធជនពលីដោយផ្ទាល់ផងដែរ៕






