• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហរដ្ឋអាមេរិក ឲ្យមានការអភិវឌ្ឍប្រកបដោយស្ថិរភាព ជាក់ស្តែង និងមានប្រសិទ្ធភាព

នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានសង្កត់ធ្ងន់យ៉ាងដូច្នេះ ក្នុងជំនួបកាលពីរសៀលថ្ងៃទី១៣ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល ជាមួយលោកស្រី Jennifer Wicks ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម ដែលមកជួបសម្តែងការគួរសម ក្នុងឱកាសចាប់ផ្តើមអាណត្តិបេសកកម្មនៅវៀតណាម។

នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង និងលោកស្រី Jennifer Wicks ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម។ (រូបថត៖ VNA)

លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុកសហរដ្ឋអាមេរិកជាដៃគូមួយក្នុងចំណោមដៃគូសំខាន់ឈានមុខគេ ហើយបានស្នើឱ្យលោកស្រី Jennifer Wicks និងស្ថានទូតពង្រីកតួនាទីជាស្ពានតភ្ជាប់ និងជំរុញការផ្លាស់ប្តូរគណៈប្រតិភូកម្រិតខ្ពស់ ហើយសម្របសម្រួលជាមួយក្រសួង វិស័យ និងមូលដ្ឋានរបស់វៀតណាម ដើម្បីជំរុញវិស័យសហប្រតិបត្តិការជាក់ស្តែងនានា។ លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា ភាគីទាំងពីរគួរតែជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មតាមទិសដៅសុខដុមរមនា ប្រកបដោយចីរភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក; ដោះស្រាយឧបសគ្គជាបន្ទាន់ ហើយបញ្ចប់ការចរចា និងចុះហត្ថលេខាឲ្យបានឆាប់លើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ យុត្តិធម៌ និងមានតុល្យភាព តាមនោះបង្កើតក្របខ័ណ្ឌស្ថិរភាពសម្រាប់សហគ្រាសនៃប្រទេសទាំងពីរពង្រីកការវិនិយោគ ផលិតកម្ម និងអាជីវកម្ម។

ទាក់ទងនឹងវិស័យការពារជាតិ-សន្តិសុខ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តច្បាប់ ការជួយឧបត្ថម្ភមនុស្សធម៌ សន្តិសុខតាមអ៊ីនធឺណិត និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន; ស្នើឱ្យសហរដ្ឋអាមេរិកបន្តជួយឧបត្ថម្ភការដោះស្រាយការបំពុលឌីអុកស៊ីន ការរុករកដោះមីន ជួយឧបត្ថម្ភជនពិការ ចែករំលែកទិន្នន័យ ឯកសារ និងបច្ចេកវិទ្យាធ្វើតេស្ត DNA ដើម្បីបម្រើការងារស្វែងរក និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី; បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការស្វែងរកទាហានអាមេរិកដែលបាត់ខ្លួនក្នុងអំឡុងសង្គ្រាម។ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ក៏បានស្នើឱ្យពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការអភិវឌ្ឍធនធានមនុស្ស ការផ្លាស់ប្តូរឌីជីថល ការអប់រំ និងបណ្តុះបណ្តាល ក៏ដូចជាការជួបប្រាស្រ័យប្រជាជនរវាងប្រទេសទាំងពីរផងដែរ។

ទិដ្ឋភាពនៅជំនួបនេះ។ (រូបថត៖ Lai Hoa/VOV)

រីឯខ្លួនវិញ លោកស្រីឯកអគ្គរដ្ឋទូត Jennifer Wicks បានសម្តែងបំណងចង់ឲ្យភាគីទាំងពីររក្សាការផ្លាស់ប្តូរយ៉ាងសកម្ម ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានស្តង់ដារខ្ពស់ មានលក្ខណៈបដិការ យុត្តិធម៌ និងមានតុល្យភាពក្នុងពេលឆាប់ៗនេះ។ លោកស្រីឯកអគ្គរដ្ឋទូត Jennifer Wicks បានចាត់ទុកថា ភាគីទាំងពីរនៅតែមានសក្ដានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការទាក់ទងនឹងសន្តិសុខនាវាចរណ៍ និងការអនុវត្តច្បាប់ ការដោះស្រាយបញ្ហាប្រឈមសន្តិសុខឆ្លងដែន; សន្យាបន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយផលវិបាកនៃសង្គ្រាម; សម្តែងបំណងចង់ពង្រីកកម្មវិធីដោះស្រាយការបំពុលឌីអុកស៊ីន ការរុករកដោះមីន ការជួយឧបត្ថម្ភជនពិការ ការស្វែងរក និងកំណត់អត្តសញ្ញាណយុទ្ធជនពលីវៀតណាម ក៏ដូចជាការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុទាហានអាមេរិកផងដែរ៕

តាម vovworld.vn/km-KH

ការត្រួតពិនិត្យស្ថានភាពជាក់ស្ដែងនិងជំរុញកម្មវិធី ៥០០ ថ្ងៃទាំងយប់នៅតាមមូលដ្ឋាន

ការត្រួតពិនិត្យស្ថានភាពជាក់ស្ដែងនិងជំរុញកម្មវិធី ៥០០ ថ្ងៃទាំងយប់នៅតាមមូលដ្ឋាន

នាថ្ងៃទី ១៣ ខែកក្កដា ក្រុមការងារមកពីគណៈកម្មាធិការដឹកនាំជាតិ អំពីការងារស្វែងរក ប្រមូល និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី (គណៈកម្មាធិការដឹកនាំលេខ ៥១៥) និងយោធភូមិភាគទី ៣ បានចុះធ្វើការត្រួតពិនិត្យស្ថានភាពជាក់ស្ដែងនៅខេត្តក្វាងង៉ាយ ខេត្តនិញប៊ិញ ហើយបានជួបធ្វើការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីពន្លឿនការអនុវត្តកម្មវិធី ៥០០ ថ្ងៃទាំងយប់សម្រាប់ស្វែងរក ប្រមូល និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី។

Top