• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការងារធ្វើសមាហរណកម្ម និងកិច្ចការបរទេសការពារជាតិសម្រេចបានសមិទ្ធិផលសំខាន់ៗជាច្រើន

កិច្ចការបរទេសការពារជាតិពហុភាគីមានការផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំង ក្នុងការត្រិះរិះ ចាប់ពី "ការចូលរួម" ទៅជា "ការរួមចំណែកដោយម្ចាស់ការក្នុងការ កសាង បង្កើតជារូបរាងនូវច្បាប់លេងរួម" ។
  ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក ការងារធ្វើសមាហរណកម្ម និងកិច្ចការបរទេសការពារជាតិសម្រេចបានសមិទ្ធិផលសំខាន់ៗជាច្រើន។ (រូបថត៖ VOV)  

នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ នៅទីក្រុងហាណូយ ក្រសួងការពារប្រទេសវៀតណាម បានរៀបចំសន្និសីទបូកសរុបការងារសមាហរណកម្មអន្តរជាតិ និងកិច្ចការបរទេស ការពារជាតិដំណាក់កាល ២០១៦-២០២១ ទិសដៅនិងភារកិច្ចរហូតដល់ឆ្នាំ២០២៥។ សន្និសីទបានអះអាងថា ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក ការងារធ្វើសមាហរណកម្ម និងកិច្ចការបរទេសការពារជាតិសម្រេចបានសមិទ្ធិផលសំខាន់ៗជាច្រើន។

ចំណុចលេចធ្លោក្នុងកិច្ចការបរទេសការពារជាតិ និងសមាហរណកម្មក្នុងរយៈ ពេល៥ឆ្នាំកន្លងមក គឺទំនាក់ទំនងសហប្រតិបត្តិការការពារជាតិទ្វេភាគីជាមួយប្រទេស ផ្សេងៗបន្តត្រូវបានពង្រឹង កាន់តែស៊ីជម្រៅ ជាក់ស្ដែង ហើយរួមវិភាគទានយ៉ាងសកម្ម ក្នុងការកសាងទំនុកចិត្ត រក្សាទំនាក់ទំនងមិត្តភាពជាមួយប្រទេសនានា រួមចំណែកដល់ ការ ការពារអធិបតេយ្យភាពទឹកដី រក្សាយ៉ាងរឹងមាំនូវបរិយាកាសសន្តិភាពសម្រាប់ការ អភិវឌ្ឍប្រទេសជាតិ ហើយបង្កើនកម្លាំងការពារជាតិផងដែរ។

រហូតមកដល់បច្ចុប្បន្ននេះ វៀតណាមមានទំនាក់ទំនងផ្នែកការពារជាតិជាមួយ ប្រទេសជាង ១០០។ កិច្ចការបរទេសការពារជាតិពហុភាគីមានការផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំង ក្នុងការត្រិះរិះ ចាប់ពី "ការចូលរួម" ទៅជា "ការរួមចំណែកដោយម្ចាស់ការក្នុងការ កសាង បង្កើតជារូបរាងនូវច្បាប់លេងរួម" ។ ជាពិសេសក្នុងឆ្នាំ ២០២០ ក្រសួងការពារ ជាតិវៀតណាមបានសម្រេចយ៉ាងល្អប្រសើរនូវតួនាទីជាប្រធានកិច្ចប្រជុំការពារជាតិ-យោធាអាស៊ាន ដោយចេញផ្សាយសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការពារជាតិ អាស៊ាន (ADMM) និងសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការពារជាតិនៃប្រទេស ADMM+។

ក្នុងវិស័យរក្សាសន្តិភាពអង្គការសហប្រជាជាតិ ការចូលរួមរបស់វៀតណាម បានពង្រីកទាំងទម្រង់ ទ្រង់ទ្រាយ និងទីតាំងភូមិសាស្ត្រ ទន្ទឹមនឹងទម្រង់បុគ្គល វៀត ណាមបានដាក់ពង្រាយកងពេទ្យកម្រិត ២ លេខ ១, ២, ៣ នៅប្រទេសស៊ូដង់ខាងត្បូង ដែលទទួលបានការវាយតម្លៃខ្ពស់ពីអង្គការសហប្រជាជាតិ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦នៃគណៈកម្មាធិការដឹកនាំ បូកសរុបសេចក្តីសម្រេចចិត្តលេខ ១៨

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦នៃគណៈកម្មាធិការដឹកនាំ បូកសរុបសេចក្តីសម្រេចចិត្តលេខ ១៨

នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ ប្រធានគណៈកម្មាធិការដឹកនាំរដ្ឋាភិបាលអំពីការ “បូកសរុបការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៨ នៃគណៈកម្មាធិការមជ្ឈិម នីតិកាលទី ១២ ស្តីពីការបន្តការផ្លាស់ប្តូរថ្មី និងរៀបចំឡើងវិញប្រព័ន្ធនយោបាយឲ្យមានភាពរលូន និងដំណើរការប្រកបដោយប្រសិទ្ធភាព” អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦ នៃគណៈកម្មាធិការដឹកនាំ។

Top