• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការកសាងរដ្ឋាភិបាលអេឡិចត្រូនិកនិងកែទម្រង់បែបបទរដ្ឋបាលត្រូវផ្តោតសំខាន់ទៅលើបម្រើប្រជាជននិងសហគ្រាស


លោករដ្ឋមន្រ្តី Mai Tien Dung ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VGP)
 

នាថ្ងៃទី១០ សីហា នៅទីស្នាក់ការរដ្ឋាភិបាល លោករដ្ឋមន្រ្តី Mai Tien Dung ប្រធានខុទ្ទកាល័យរដ្ឋាភិបាល និងជាប្រធានក្រុមការងាររបស់នាយករដ្ឋមន្រ្តី រដ្ឋាភិបាល បានជួបធ្វើការជាមួយថ្នាក់ដឹកនាំនៃក្រសួងចំនួន១០អំពីស្ថានភាព អនុវត្តភារកិច្ចពាក់ព័ន្ធដល់ការកសាងរដ្ឋាភិបាល អេឡិចត្រូនិកនិងការកែទម្រង់បែបបទរដ្ឋបាល។
 
នាពេលកន្លងទៅ ប្រព័ន្ធព័ត៌មានគ្រឹះស្ថានមួយចំនួននៃរដ្ឋាភិបាល អេឡិចត្រូនិកត្រូវបានដាក់ឲ្យដំណើរការហើយបានផ្ដល់នូវប្រសិទ្ធភាពដូចជា៖ ប្រព័ន្ធព័ត៌មានបម្រើការប្រជុំនិងដោះស្រាយការងាររបស់រដ្ឋាភិបាលតា មអ៊ីនធឺណិត (e-Cabinet) ប្រព័ន្ធរាយការណ៍ព័ត៌មានរបស់រដ្ឋាភិបាល និង វិប ផតថលសេវាសាធារណៈជាតិ ជាដើម។ នាថ្ងៃទី១៤ សីហា ខាងមុខនេះ នឹងបង្ហាញមុខនូវមជ្ឈមណ្ឌលព័ត៌មាន ប្រតិបត្តិការរបស់រដ្ឋាភិបាលនិង នាយករដ្ឋមន្រ្តីរដ្ឋាភិបាល ហើយប្រកាសសេវាសាធារណៈទី ១០០០ ដែល ត្រូវបានផ្គត់ផ្គង់តាមរយៈ វិបផតថលសេវាសាធារណៈជាតិ។
 
យោងតាមលោករដ្ឋមន្រ្តី Mai Tien Dung ថា ក្នុងអំឡុងពេលកើតមាន ជម្ងឺ Covid-19 តម្រូវការប្រើប្រាស់បច្ចេកវិទ្យារបស់ប្រជាជននិងសហគ្រាស គឺធំធេងណាស់ ហេតុដូច្នេះ ការដាក់ឲ្យដំណើរការនូវរដ្ឋាភិបាលអេឡិចត្រូនិក មានអត្ថន័យដ៏សែនសំខាន់។ លោករដ្ឋមន្រ្តី Mai Tien Dung បានស្នើឲ្យ ក្រសួងពាក់ព័ន្ធទាំងអស់ត្រូវសម្រេចរបាយការណ៍ហើយចេញផ្សាយឯកសារណែននាំជាលម្អិតដោយផ្តោតសំខាន់ទៅលើការបម្រើប្រជាជននិងសហគ្រាស៕

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​

បន្តពង្រឹងទំនុកចិត្តនយោបាយរវាងវៀតណាមនិងកម្ពុជា

បន្តពង្រឹងទំនុកចិត្តនយោបាយរវាងវៀតណាមនិងកម្ពុជា

នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងហាណូយ អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃព្រះរាជា ណាចក្រកម្ពុជា លោកជំទាវ ជា គឹមថា ក្នុងឱកាសដែលលោកជំទាវមកជម្រាបលាដោយបញ្ចប់បេសកកម្មការទូតនៅវៀតណាម លោកប្រធានរដ្ឋ លឿង គឿង បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តពង្រឹងទំនុកចិត្តនយោបាយ ការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ទំនាក់ទំនងកម្រិតខ្ពស់ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងវិស័យការពារជាតិ និងសន្តិសុខរវាងប្រទេសទាំងពីរ។

Top